បរទេស៖ ប្រិយមិត្ដបានដឹងហើយថា ជ័យលាភីពានរង្វាន់កីឡាករល្អជាងគេលើលោក បានទៅលើខែ្សបម្រើរបស់ក្រុម Real Madrid និងជាប្រធានក្រុមជម្រើសជាតិក្រូអាត កីឡាករ Luka Modric ក្រោយរូបគេប្រជែងឈ្នះកីឡាករ២រូបទៀត គឺ Cristiano Ronaldo និង Mohamed Salah។ 

Luka Modric ឈ្នះពានកីឡាករល្អផ្ដាច់គេ

យ៉ាងណាមិញ FIFA បានធើ្វការបង្ហាញនូវលទ្ធផលទាំង១០ ដែលបានមកពីការបោះឆ្នោតសម្រាប់ជ័យលាភីនេះ ដោយ Modric ស្ថិតនៅលេខ១, Ronaldo លេខ២, Salah លេខ៣, Mbappe លេខ៤ និង Messi ស្ថិតនៅលេខ៥។ 

តារាងចំណាត់ថ្នាក់កំពូលទាំង១០ នៃកីឡាករល្អជាងគេ

អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ FIFA ក៏បានបង្ហាញនូវកីឡាករដែលជាប្រធានក្រុមជម្រើសជាតិតាមប្រទេសនិមួយៗ ថាតើពួកគេបោះឆ្នោតឲ្យកីឡាកររូបណាដែល ដោយក្នុងនោះ Messi បានធើ្វការបោះឆ្នោតឲ្យគូប្រជែងរបស់គេ Ronaldo ប៉ុន្ដែប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់នេះ មិនបានបោះឆ្នោតឲ្យប្រធានក្រុមជម្រើសជាតិអាហ្សង់ទីននោះទេ។

នេះជាកីឡាករល្បីៗមួយចំនួនដែលជាប្រធានក្រុមជម្រើសជាតិនិមួយៗ ធើ្វការបោះឆ្នោត៖

Leo Messi: 1. Luka Modric 2. Kylian Mbappe 3. Cristiano Ronaldo

Cristiano Ronaldo: 1. Raphael Varane 2. Luka Modric 3. Antoine Griezmann

Harry Kane: 1. Cristiano Ronaldo 2. Leo Messi 3. Kevin De Bruyne

Luka Modric: 1. Raphael Varane 2. Cristiano Ronaldo 3. Antoine Griezmann

Gareth Southgate: 1. Luka Modric 2. Raphael Varane 3. Eden Hazard

Eden Hazard: 1. Luka Modric 2. Raphael Varane 3. Kylian Mbappe

Hugo Lloris: 1. Raphael Varane 2. Antoine Griezmann 3. Kylian Mbappe

Didier Deschamps: 1. Antoine Griezmann 2. Raphael Varane 3. Kylian Mbappe 

Ronaldo និង Messi

ប្រភព៖ 101greatgoals

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]