បរទេស៖ ខ្សែប្រយុទ្ធរបស់ក្លិបហង្សក្រហម Liverpool កីឡាករ Mohamed Salah បានផ្តួលកីឡាករ Gareth Bale និងកីឡាករ Cristiano Ronaldo ដើម្បីលើកពានរង្វាន់ FIFA Puskas ឆ្នាំ ២០១៨ ជាលើកដំបូងនៅក្នុងអាជីពបាល់ទាត់របស់គេ។

Mohamed Salah

គ្រាប់បាល់របស់អតីតខ្សែប្រយុទ្ធក្លិប Roma នេះត្រូវបានគេចាត់ទុកថាជាគ្រាប់បាល់មួយដែលល្អជាងគេនៅក្នុងពានរង្វាន់ FIFA Puskas នេះ ដោយរូបគេបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បីស៊ុតបញ្ចូលទីទៅលើក្រុម Everton កាលពីរដូវកាលមុននៃលីកកំពូលរបស់អង់គ្លេស។

ស្របពេលដែល គ្រាប់បាល់ដែលខ្សែប្រយុទ្ធ Gareth Bale បានស៊ុតបកចេកបញ្ចូលទីក្រុម Liverpool ក្នុងវគ្គផ្តាច់ព្រ័ត្រនៃក្របខណ្ឌ Champions League កាលពីឆ្នាំទៅក៏ជាគ្រាប់បាល់ដ៏អស្ចារ្យផងដែរនៅក្នុងការប្រជែងពានរង្វាន់លើកនេះ មុននឹងអតីតខ្សែប្រយុទ្ធក្លិប Chelsea នេះបានឈ្នះពានរង្វាន់ដ៏ធំមួយនេះនៅមុខអ្នកចូលរួមជាច្រើននាក់។

Mohamed Salah

គួរឲ្យដឹងថា ពានរង្វាន់ FIFA Puskas ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ ២០០៩ ហើយកាលនោះកីឡាករ Cristiano Ronaldo ជាកីឡាករដំបូងគេដែលអាចកាន់នូវពានរង្វាន់ដ៏អស្ចារ្យមួយនេះ។

ដោយឡែកនៅក្នុងឆ្នាំ ២០១០ វិញខ្សែបម្រើ Hamit Altıntop ជាអ្នកឈ្នះ ហើយក្នុងនោះក៏មានកីឡាករដូចជាៈ Neymar (២០១១), Miroslav Stoch (២០១២), Zlatan Ibrahimović (២០១៣), James Rodríguez (២០១៤), Wendell Lira (២០១៥), Mohd Faiz Subri (២០១៦), Olivier Giroud (២០១៧) និង Mohamed Salah (២០១៨)៕

Mohamed Salah
Mohamed Salah

ប្រភព៖ Sky Sports

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]