ថៃ៖ តារាសម្ដែងប្រុសជើងចាស់ លោក Ken Theeradej មិនត្រឹមតែនៅតែមានរូបរាងសង្ហានោះទេ បើនិយាយពីប្រជាប្រិយភាពវិញ នៅតែខ្លាំងដដែល មិនឲ្យចាញ់តារាសម្ដែងប្រុសជំនាន់ក្រោយៗនេះទេ។

ជាក់ស្ដែង ស្របពេលប្រជាប្រិយភាពនៅតែមានសន្ទុះការគាំទ្រខ្លាំង កាលពីពេលថ្មីៗនេះ តារាសម្ដែងប្រុស លោក Ken Theeradej បានធ្វើឲ្យបណ្ដាអ្នកគាំទ្ររូបលោក មានការភ្ញាក់ផ្អើលជាខ្លាំង ដោយក្នុងនោះរូបលោកបានបង្ហាញនៅផ្ទះមួយខ្នងដ៏គួរឲ្យចង់រស់នៅ នៅលើទឹកដីប្រទេសជប៉ុន ដែលតារាប្រុសរូបនេះ បានចំណាយថវិការាប់លានបាត ដើម្បីសាងសង់ផ្ទះមួយនេះឡើងផងដែរ។

យ៉ាងណាមិញ តាមរយៈការផ្ដល់បទសម្ភាសន៍នៅលើទូរទស្សន៍លេខ៣ថៃ កាលពីប៉ុន្មានថ្ងៃមុននេះ តារាប្រុសរូបនេះបានបញ្ជាក់ថា មូលហេតុដែលរូបលោកហ៊ានចំណាយថវិកាជាច្រើន ដើម្បីសាងសង់ផ្ទះ​ នៅឯក្រៅប្រទេសបែបនេះ ព្រោះថានេះជាសេចក្ដីសុខដែលក្រុមគ្រួសារ របស់លោកតែងតែប្រាថ្នាចង់បាន និងជាពិសេសនេះជាប្រទេសក្នុងក្ដីប្រាថ្នារបស់លោកផងដែរ៕

ចង់ជ្រាបថាផ្ទះរបស់តារាប្រុសរូបនេះស្រស់ស្អាតបែបណា សូមទស្សនារូបភាពខាងក្រោម៖ 

Ken និងភរិយា
គ្រួសារ Ken
គ្រួសារ Ken
គ្រួសារ Ken
គ្រួសារ Ken
គ្រួសារ Ken
Ken

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]