បរទេស៖ សហព័ន្ធបាល់ទាត់ពិភពលោក FIFA បានប្រកាសពីឈុតកីឡាករទាំង១១នាក់ ល្អផ្ដាច់គេសម្រាប់ឆ្នាំ២០១៨ ដែលជ្រើសរើសដោយប្រិយមិត្ដទូទាំងពិភពលោក កាលពីយប់មិញនេះ។ 

ឈុត១១នាក់ល្អផ្ដាច់គេ

នៅក្នុងពិធីប្រគល់ពានរង្វាន់ដែលរៀបចំឡើងដោយ FIFA នេះ គឺបានធើ្វការប្រកាសពីពានរង្វាន់ជាច្រើនដែលមានដូចជាពានគ្រូបង្វឹកល្អជាងគេ, ពានកីឡាករល្អជាងគេ, គ្រាប់បាល់ស៊ុតបញ្ចូលទីល្អជាងគេ និងអ្នកចាំទីល្អជាងគេ។

ដោយឡែកឈុតកីឡាករទាំង១១នាក់ល្អផ្ដាច់គេលើលោកនោះ ក៏បានប្រកាសផងដែរ ដោយក្នុងនោះរួមមាន៖

-អ្នកចាំទី៖ David De Gea

-ខែ្សការពារ៖ Marcelo, Ramos, Varane និង Dani Alves

-ខែ្សបម្រើ៖ Eden Hazard, Kante និង Modric

-ខែ្សប្រយុទ្ធ៖ Cristiano Ronaldo, Lionel Messi និង Mbappe 

អ្នកចាំទី៖ David De Gea

សូមបញ្ជាក់ថា Ronaldo និង Messi បានក្លាយជាកីឡាករដែលអាចបង្ហាញខ្លួនក្នុងឈុតកីឡាករល្អផ្ដាច់គេនេះ ឫ FIFAPro World XI នេះ ជាលើកទី១២ដងហើយ ដែលគ្មានកីឡាករណាអាចធើ្វបានដូចពួកគេទាំង២នេះទេ៕ 

Messi និង Ronaldo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]