អង់គ្លេស៖ ខែ្សបម្រើឆ្នើម Luka Modric បានឈ្នះជ័យលាភីកីឡាករល្អជាងគេលើលោក ក្រោយប្រជែងឈ្នះខែ្សប្រយុទ្ធឆ្នើម២រូប គឺ Cristiano Ronaldo និង Mohamed Salah។ 

Luka Modric

Modric បានទទួលពានរង្វាន់នេះ កាលពីយប់មិញនៅក្នុងទីក្រុងឡុងដ៏ប្រទេសអង់គ្លេស ដែលមានកំពូលតារាបាល់ទាត់ជាច្រើនបានចូលរួមនៅក្នុងពិធីប្រគល់ពានរង្វាន់ដែលរៀបចំដោយសហព័ន្ធបាល់ទាត់ពិភពលោក ហៅកាត់ថា FIFA។

អតីតខែ្សបម្រើរបស់ក្រុម Tottenham នេះ បានបង្ហាញទម្រង់លេងយ៉ាងល្អ ដោយបានជួយក្រុមអធិរាជស Real Madrid ឈ្នះជើងឯក Champions League ជាលើកទី៣ជាប់ៗគ្នា ជាពិសេសគឺបានចូលរួមចំណែកយ៉ាងធំធេងក្នុងការនាំក្រូអាត ឡើងវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ពិភពលោក World Cup ជាលើកដំបូងក្នុងប្រវត្ដិសាស្រ្ដ កាលពីជាង២ខែមុន។  

Luka Modric

«វាជាកិត្ដិយស និងសប្បាយរីករាយណាស់ ដែលអាចឈរនៅទីនេះជាមួយពានរង្វាន់ដ៏អស្ចារ្យ។ ជាដំបូង ខ្ញុំសូមសាទរទៅដល់ Mohamed Salah និង Cristiano ដែលមានរដូវកាលដ៏អស្ចារ្យ។ ពាននេះមិនមែនត្រឹមតែខ្ញុំម្នាក់ទេ វាជាពានទាំងមូលរបស់មិត្ដរួមក្រុម Real Madrid និងក្រុមជម្រើសជាតិក្រូអាត។ សម្រាប់គ្រូបង្វឹកដែលបង្វឹកខ្ញុំ ក៏ពាននេះសម្រាប់ពួកគេដែរ។ វាមិនអាចទៅរួចទេ បើគ្មានពួកគេ» សម្ដី Modric៕ 

Luka Modric

ប្រភព៖ Dailymail

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]