កាលពីពេលកន្លងទៅនេះ វីដេអូមួយនៅក្នុង Youtube ត្រូវបានមនុស្សជាច្រើននាំគ្នា ចែកចាយយ៉ាងពេញទំហឹង ជាពិសេសនៅក្នុង Facebook ដែលនេះជាបណ្ដាញទំនាក់ទំនងសង្គម ដែលមានអ្នកប្រើប្រាស់ជាច្រើន។

សម្រាប់វីដេអូនេះ ពិតជាគួរឲ្យភ័យខ្លាច និងរន្ធត់ ដោយសារតែវីដេអូនេះ បានឆ្លុះបញ្ចាំងពី ឡានមួយគ្រឿងបាន បរថយក្រោយ និងកិនក្មេងតូច ដែលនៅពីក្រោយឡាន។ អ្វីដែលគួរកាន់តែភ្ញាក់ផ្អើលនោះ ឡាននោះបែរជាមិនឈប់ និងបន្ដកិនបន្ថែមខណៈពេលដែល ឡាននោះថយក្រោយលែងរួច។ ទោះជាយ៉ាងណា ហេតុការណ៍ក្នុងវីដេអូនេះ ត្រូវបានគេដឹងថា  កើតឡើងនៅក្នុងប្រទេសថៃ តែមិនទាន់មានប្រភពព៏ត៌មានច្បាស់លាស់នោះទេ។
យ៉ាងណាមិញ នេះជាមេរៀនមួយ ដែលអ្នកបើកបរទាំងឡាយ គួរតែប្រុងប្រយ័ត្នជាពិសេសឡានទាប ដែលពិបាកមើលខាងក្រោយ និងគួរណា យកចិត្ដទុកដាក់នៅពេលដែលផ្ទះឬតំបន់ កន្លែងរស់នៅរបស់អ្នកសម្បូរទៅដោយក្មេង។ 

សូមទស្សនាវីដេអូទាំងអស់គ្នា៖



កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]