ភ្នំពេញ៖ ក្នុងមួយរយៈចុងក្រោយ តារាសម្តែង មួយមួយ ហាក់ដូចជា ចាកឆ្ងាយពីពិភពសិល្បៈ តាំងពីរូបនាង បានសម្រាលកូនស្រូរូចមក។ ប៉ុន្តែទោះបីជា យ៉ាងណា ក៏នៅតែមាន អ្នកចង់ដឹង និងតាមដានពីជីវិតឯកជនរបស់នាងដែរ។

ជាក់ស្តែង កាលពីម្សិលមិញនេះដែរ តារាស្រីរូបនេះ បានទម្លាយក្នុងចិត្ត ដែលលាក់ក្នុង ចិត្តយូរហើយ ប្រាប់អ្នគាំទ្រ ថានាងធ្លាប់កើតជំងឺ បាក់ទឹកចិត្ត ហើយនៅពេលនោះដែរ នាងមានអារម្មណ៍ថា តានតឹងជាទីបំផុត។ ប៉ុន្តែដោយសារតែ នាងមានមិត្តភក្តិល្អៗ ឧស្សាហ៍លើកទឹកចិត្តនាង ទើបធ្វើឲ្យ នាងមានកម្លាំងកាយចិត្ត រស់បន្ត។ ជាពិសេស មិត្តតារាៗ ដែលបានជួយនាង ក្នុងគ្រានោះ មានដូចជាកញ្ញា ទឹម រដ្ឋា និង អ្នកនាង គង់ ចាន់ស្រីមុំ និង មិត្តភក្តិដទៃទៀត។

ជាមួយគ្នានោះ នាងក៏បានប្រាប់បន្ថែមថា មនុស្សដែលបាក់ទឹកចិត្ត អាចធ្វើអ្វីបានទាំងអស់ បើគ្មានអ្នកណា មកនៅក្បែរ និងលើកទឹកចិត្តនោះ៕

មួយមួយ
មិត្តមួយមួយ
មិត្តមួយមួយ
សាររបស់មិត្តមួយមួយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]