កម្មវិធី Cambodia’s Got Talent បានចូលមកដល់វគ្គ Judge Cut Down ហើយកាលពីយប់មិញនេះដោយបានទម្លាក់ បេក្ខជនអស់ជាច្រើនដោយចម្រាញ់យកតែបេក្ខជនដែលមានសមត្ថភាពកំពូលៗប៉ុណ្ណោះ។

ក្នុងចំណោមបេក្ខជនជាច្រើន ដែលមានជាក្រុមនិងទោលបានមកបង្ហាញមុខចំពោះគណកម្មការទាំងបួនដើម្បីទទួលយក លទ្ធផលថាតើអាចមានសិទ្ធបន្តទៅវគ្គ Live Show បានឬយ៉ាងណា? បេក្ខជនដែលមានសំណាងបន្តទៅវគ្គបន្ទាបើគឺមាន ចំនួនតែ ៣១ តែប៉ុណ្ណោះ ដូច្នេះបេក្ខជនដែលធ្លាក់គឺត្រូវត្រឡប់ទៅផ្ទះវិញទាំងសោកស្តាយ។

នៅថ្ងៃអាទិត្យសប្តាហ៍នេះទស្សនិកជននឹងបានទស្សនាកម្មវិធី Cambodia’s Got Talent វគ្គ Live Show ដែលធ្វើការ ផ្សាយផ្ទាល់ចេញពីស្ទូឌីយោហង្សមាសនៅផ្សារទំនើបអ៊ីអនភ្នំពេញជាន់ទី៤ និងនៅលើកញ្ចក់ទូរទស្សន៍ហង្សមាស HDTV វេលាម៉ោង 8 យប់។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]