កាលពីពេលថ្មីៗនេះ វីដេអូរបស់ស្ត្រីម្នាក់ ដែលគេដឹងមានឈ្មោះថា Mariéme បានបង្ហាញពី ការសាក់អញ្ចេញ ធ្មេញរបស់នាង អោយក្លាយជាពណ៌ខ្មៅ ដើម្បីអោយស្នាមញញឹមរបស់នាងកាន់តែស្រស់ស្អាត។

មានមនុស្សជាង 17,000 នាក់ដែលបានមើលវីដេអូ បង្ហាញពីដំណើរការនៃ កាសាក់លើអញ្ចាញធ្មេញ ដ៏ឈឺចាប់របស់នាង នៅតាមប្រពន្ធ័អ៊ីនធើណេត។ ក្នុងវីដេអូដំបូងនាង ទទួលការឈឺចាប់ខ្លាំង នាងថែមទាំង បានយំ និងច្រានអ្នកសាក់ចេញពីនាងទៀតផង។

ក្រោយពីសាក់អញ្ចេញធ្មេញបាន ពីបីថ្ងៃ នាង និយាយប្រាប់គេហទំព័រ Daily mail ថា វាឈឺចាប់ខ្លាំងណាស់ នាងនឹងមិនណែនាំនរណាម្នាក់អោយធ្វើតាមនាងឡើយ។ នាងនិយាយបន្តទៀតថា នាងសប្បាយចិត្តនឺង លិទ្ធផលនៃការសាក់អញ្ចាញធ្មេញនេះ ទោះបីជាឈឺចាប់យ៉ាងណាក៏ដោយ។ ម្យ៉ាងវិញទៀត នាងមិនដែលមានភាពសោកស្តាយទេ ផ្ទុយទៅវីញ នាងបែរជាគិតថា នាងមានអញ្ចាញធ្មេញដ៏ស្អាត។

ចំណែកអ្នកសាក់ វិញបាននិយាយថា ការអនុវត្តន៏នេះ មាននៅប្រទេស Senegal  ជាយូរឆ្នាំណាស់មកហើយ ។ អ្នកសាក់រូប បាន និយាយបន្តទៀតថា ស្ត្រីមិនគួរមានអញ្ចាញធ្មេញ ពណ៌ក្រហមទេ។ ស្នាមញញឹមចាំបាច់ត្រូវមាន ភាពស្រស់ស្អាត ដើម្បីទាក់ទាញមនុស្សប្រុស។ នាងនិយាយបន្តថា មនុស្សស្រីកាន់តែតិចទៅៗ ដែលបានសាក់អញ្ចាញធ្មេញ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយក៏នៅតែមានមនុស្សស្រីមួយចំនួនចូលចិត្ត សាក់អញ្ចាញធ្មេញដែរ ជាពិសេសស្ត្រីដែលកំពុងស្វែងរកគូស្នេហ៏។

តើប្រិយមិត្តអ្នកអានយល់ថា ការសាក់អញ្ចាញធ្មេញអាចធ្វើអោយមានស្នាមញញឹមស្រស់ស្អាតឬទេ?













ដោយ រ៉ាស៊ី

ខ្មែរឡូត

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]