សូមក្រឡេកមកមើលប្រអប់អាហារ ដែលមានសាច់មាន់ និងបន្លែដ៏មានឱជារស់ វាហាក់ដូចជាអាហារពិតៗ ប៉ុន្ដែនៅពេលដែលយើលមើលវាឲ្យកាន់តែជិត និងពិនិត្យមើលឲ្យច្បាស់ អ្នកនឹងឃើងថាវាគ្រាន់តែជារូបភាព 3D មួយតែប៉ុណ្ណោះ។

អ្វីដែលលេចចេញពីសាច់មាន់ ការ៉ុត និងមើមឆៃថាវ គឺជាក្រដាស់កាតុង ដែលដាក់គរលើគ្នាបង្កើតបានជារូបភាព 3D។ អាហារកញ្ចប់3Dនេះ មានតម្លៃថ្លៃជាងអាហារកញ្ចប់ស្រស់ ដែលលក់នៅតាមផ្សារទំនើបទៅទៀត តម្លៃរបស់វាគឺ ៦៤៣ដុល្លារ ក្នុងមួយកញ្ចប់។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា អ្នកដែលបានបង្កើតអាហារ 3D នេះឡើងមានឈ្មោះថា ស្តេហ្វានី (Stefanie Herr) អាយុ ៣៨ឆ្នាំ ជនជាតិអេស្ប៉ាញ។ អ្នកស្រី ស្តេហ្វានី បានបោះពុម្ភរូបអាហារជាច្រើនដូចជា សាច់មាន់ សាច់គោបន្ទះ សាច់ត្រី និងខ្ទឹមបារាំងជាដើម ដែលធ្វើឡើងដោយក្រដាស់រាប់រយសន្លឹក បន្ទាប់មកក៏កាត់វាដំុតូចៗ ហើយដាក់គរលើគ្នាឲ្យមើលឃើញជារូបភាព 3D។ អាហារកញ្ចប់ 3D នេះដែរអ្នកស្រី ស្តេហ្វានី ចំណាយពេលរាប់សប្ដាហ៍ក្នុងការធ្វើ ហើយតម្លៃវាមានចាប់ពី ៥៦០ដុល្លារ ទៅ ៦៤៣ដុល្លារអាមេរិក។

តើប្រិយមិត្តយល់យ៉ាងណាចំពោះគំនិតច្នៃប្រឌិតនេះ?



















កែសម្រួលដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

កាតុ