បរទេស៖ ខែ្សប្រយុទ្ធឆ្នើម Cristiano Ronaldo ត្រូវបានគេរាយការណ៍ថា នឹងមិនបង្ហាញខ្លួនក្នុងពិធីប្រគល់ពានរង្វាន់របស់ FIFA ដែលធើ្វឡើងនៅទីក្រុងឡុងដ៏ នាយប់នេះទេ។ 

Cristiano Ronaldo

ប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់នេះ នឹងមិនធើ្វដំណើរមកកាន់ទីក្រុងស្ថិតក្នុងប្រទេសអង់គ្លេស ដូចដែលបានគ្រោងទុកនោះទេ។

ហេតុផលចម្បងដែលធើ្វឲ្យអតីតកីឡាកររបស់ក្រុម Real Madrid មិនបានមកនោះគឺដោយសារតែក្រុមសេះបង្កង់ Juventus មានការប្រកួតកាលពីថៃ្ងអាទិត្យម្សិលមិញ និងការប្រកួតដែលត្រូវលេងនៅថៃ្ងពុធ ដូចច្នេះហើយទើបធើ្វឲ្យកីឡាករវ័យ៣៣ឆ្នាំនេះ មិនអាចធើ្វដំណើរមកចូលរួមបាន។  

Cristiano Ronaldo

មិនដូចរាល់ដងនៅពេលដែល Ronaldo មិនបានបង្ហាញខ្លួនចូលរួមកម្មវិធីរបស់ UEFA កាលពីខែមុនដែលធើ្វឡើងក្នុងទីក្រុង Monaco ប្រទេសបារាំង កីឡាករកូន៤នេះ បានប្រាប់ដល់អ្នករៀបចំកម្មវិធីមុនអំពីការអវត្ដមានរបស់គេ ហើយពានរង្វាន់នោះ ក៏រូបគេមិនបានឈ្នះនោះដែរ ពោលគឺបានទៅលើអតីតមិត្ដរួមក្រុម Luka Modric។

សូមបញ្ជាក់ថា Ronaldo ស្ថិតក្នុងបេក្ខភាព៣នាក់ចុងក្រោយសម្រាប់ជ័យលាភីពានរង្វាន់កីឡាករល្អជាងគេ ឫ FIFA Best Player Award ដែលមាន Luka Modric និង Mohamed Salah ដើម្បីប្រជែង ខណៈអតីតកីឡាកររបស់ក្រុម Manchester United នេះ បានឈ្នះពានមួយនេះ២ដងជាប់ៗគ្នាហើយ គឺក្នុងឆ្នាំ២០១៦ និង២០១៧៕  

បេក្ខភាព៣នាក់ចុងក្រោយសម្រាប់ពាន FIFA Best Player Award

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]