ការហូរចូលនៃវប្បធម៌បរទេស មកកាន់ប្រទេសកម្ពុជា គឺមានការកើនឡើង គួរអោយ កត់សំគាល់ជាខ្លាំង។ ដោយឡែកក្នុងរយៈពេល ប៉ុន្មានឆ្នាំនេះ យើងសង្កេត ឃើញថា វប្បធម៌ របស់ប្រទេសកូរ៉េ បានវាយសំរុក ហូរចូល មកប្រទេសកម្ពុជា យ៉ាងសំបើម ជាពិសេស ខាងផ្នែកវិស័យ សិល្បៈ គឹមានតាំងពី ចំរៀង ភាពយន្ត និង ការសំដែងខារ៉ាអូខេផ្សេងៗ។  យ៉ាងណាមិញ យោងទៅតាមប៉ុស្តិ៍ទូរទស្សន៍មួយ របស់ប្រទេសកូរ៉េ បានចាក់ផ្សាយ និង ធ្វើការរិះគន់ ទៅលើ បទចំរៀង និងការសំដែងនៅលើឆាក របស់តារាចំរៀងខ្មែរមួយ ចំនួន ព្រមជាមួយនឹង ក្បាច់រាំ ដែលស្ទើរតែដូចទាំងស្រុង ទៅនឹងក្រុមតារាចំរៀងកូរ៉េ។ នៅក្នុង វីដេអូដែលមានរយៈពេល ១នាទី ៣៦វិនាទី ដែលផ្សាយពីប្រទេសកូរ៉េ បានធ្វើការ ប្រៀបធៀប ការសម្ដែង និង ក្បាច់រាំ រវាងក្រុមតារាខ្មែរ និង ក្រុមតារាកូរ៉េ។ សូមប្រិយមិត្តទស្សនាវីដេអូនេះ៖

តើអ្នកទាំងអស់គ្នាមានយោបល់ដូចម្ដេចខ្លះចំពោះការរិះគន់បែបនេះ?



ដោយ ជាតា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]