ភ្នំពេញ៖ តារាចម្រៀងឈរលំដាប់កំពូលលោក ឆាយ វីរៈយុទ្ធ បានធ្វើឱ្យផ្អើលមួយឈុលនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ មុនពេលតារារូបនេះឡើងយន្តហោះទៅសម្តែងនៅប្រទេសកូរ៉េ។

នៅក្នុងដំណើរទៅកាន់ប្រទេសកូរ៉េកាលពីយប់ថ្ងៃទី ២៣ កញ្ញានេះ មហាជនបានសម្តែងការចម្លែកចិត្ត នៅពេលឃើញមានវត្តមានអ្នកសារព័ត៌មានយ៉ាងច្រើនបានទៅឈរចាំនៅច្រកចូលព្រលានយន្តហោះ ដោយមហាជនភាគច្រើនបានលើកឡើងជាសំនួរថា តើសារព័ត៌មានចាំថតអ្នកណាគេ? មួយសន្ទុះមក ស្រាប់តែឃើញវត្តមានរថយន្តទំនើបពណ៌ខ្មៅមួយគ្រឿងបានឈប់ ហើយអ្នកសារព័ត៌មានបាននាំគ្នាផ្តិតយករូបភាពយ៉ាងច្រើន។ 

ពេលនោះ ទស្សនិកជនកាន់តែភ្ញាក់ផ្អើលថែមទៀត នៅពេលពួកគេបានឃើញវត្តមានកំពូលតារាចម្រៀង ឆាយ វីរៈយុទ្ធ ហើយអ្នកគាំទ្រជាច្រើនបានចោមរោមសុំថតរូបធ្វើឱ្យភ្ញាក់ផ្អើល និងស្ទះផ្លូវមួយអន្លើ។

នៅមុនពេលដើរចូលទៅកន្លែងឆែកអីវ៉ាន់លោក ឆាយ វីរៈយុទ្ធ បានបញ្ជាក់ថា លោកបានទទួលការអញ្ជើញទៅសម្តែងនៅប្រទេសកូរ៉េរយៈពេល ៣ ថ្ងៃ ហើយការសម្តែងត្រូវចាប់ផ្តើមនៅម៉ោង ២ រសៀលថ្ងៃទី ២៤ ទៅ ហើយលោកត្រូវត្រឡប់មកប្រទេសកម្ពុជាវិញ នៅថ្ងៃទី ២៦ កញ្ញា។

តារាចម្រៀងដែលទើបចេញបទ «ពេលអូនឃ្លាតឆ្ងាយ» លោក ឆាយ វីរៈយុទ្ធ បានបន្ថែមថា ការសម្តែងរបស់លោកនៅប្រទេសកូរ៉េនេះ ជាចំណែកមួយនៃការប្រគំតន្ត្រីសប្បុរសធម៌ ដើម្បីស្វែងរកមូលនិធិមកជួយបងប្អូនយើងនៅស្រុកខ្មែរ។

ជាមួយគ្នានោះលោកសង្ឃឹមថា នឹងមានការចូលរួមពីសំណាក់ទស្សនិកជនខ្មែរ កូរ៉េយ៉ាងច្រើនកុះករចូលរួមទស្សនា នៅក្នុងការសម្តែងនៅខេត្ត អានសាន់ ប្រទេសកូរ៉េ៕

ទស្សនារូបភាពខាងក្រោម៖

ឆាយ វីរៈយុទ្ធ នៅព្រលានយន្តហោះ
ឆាយ វីរៈយុទ្ធ នៅព្រលានយន្តហោះ
ឆាយ វីរៈយុទ្ធ នៅព្រលានយន្តហោះ
ឆាយ វីរៈយុទ្ធ នៅព្រលានយន្តហោះ
ឆាយ វីរៈយុទ្ធ នៅព្រលានយន្តហោះ
ឆាយ វីរៈយុទ្ធ នៅព្រលានយន្តហោះ
ឆាយ វីរៈយុទ្ធ នៅព្រលានយន្តហោះ
ឆាយ វីរៈយុទ្ធ នៅព្រលានយន្តហោះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឆាយ វីរៈយុទ្ធ