ភ្នំពេញ៖ ប្រាកដជាមានទស្សនិកជន ជាច្រើនបានស្កាល់ពីលោក សយ រតនា ដែលជាអ្នកនិពន្ធវ័យក្មេងនៅផលិតកម្ម ថោន ជាក់ជាមិនខានតាមរយៈ បទចម្រៀងយ៉ាងច្រើនជាពិសេស នោះគឺ បទ «មាន់ស្រែ» មានការគាំទ្រខ្លាំងមែនទែនពីសំណាក់មិត្តៗយុវវ័យ កាលពីកន្លងមក ។

យ៉ាងណាមិញ កាលពីម្សិលមិញ មានការភ្ញាក់ផ្អើលខ្លាំង ក្នុងចង្កោមអ្នកសិល្បៈក្រោយពីអ្នកនិពន្ធវ័យក្មេងល្បីឈ្មោះ លោក សយ រតនា បានប្រកាសដើរចេញពីផលិតកម្ម ថោន ទៅរកទ្រនំថ្មី នេះបើតាមការបង្ហោះរបស់លោក នៅលើគណនីហ្វេសប៊ុក ផ្លូវការរបស់ខ្លួន។

បើយើងងាកទៅមើលស្នាដៃ របស់លោក សយ រតនានៅក្នុងទ្រនំ ថោន វិញមិនតិចជាង ៦០ បទនោះទេ សុទ្ធតែជាបទល្បីៗ មានការគាំទ្រ យ៉ាងច្រើន រាល់ស្នាដៃរបស់អ្នកនិពន្ធវ័យក្មេងរូបនេះ ។

ក្នុងនោះផងដែរ លោក សយ រតនា ក៏មិនបានបញ្ជាក់ថាខ្លួន នឹងទៅ ផលិតកម្មណាមួយនោះទេ បើទោះបីរូបលោក បានប្រកាសសដើរចេញក៏ពិតមែនទែន៕

Credit៖ Sem Choeurn

សយ រតនា
សយ រតនា
សយ រតនា
សយ រតនា
សយ រតនា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]