អង់គ្លេស៖ ក្រុមហង្សក្រហម Liverpool បានក្លាយជាក្រុមតែមួយគត់ក្នុងក្របខណ្ឌ Premier League រដូវកាលនេះ ដែលអាចរក្សាកំណត់ត្រា១០០% របស់ខ្លួនបាន ពោលគឺមិនដែលស្គាល់ពាក្យថាចាញ់ ឫស្មើឡើយ គិតត្រឹមសប្ដាហ៍ទី៦ នេះ។ 

Liverpool

Liverpool បានបន្ដយកឈ្នះក្រុម Southampton ដោយលទ្ធផល ៣-០ កាលពីថៃ្ងសៅរ៍កន្លងទៅ ខណៈក្រុមធំៗមួយចំនួន Man City, Arsenal, Spur ក៏ទទួលបានជ័យជម្នះដូចគ្នា លើកលែងតែ Manchester United និង Chelsea ដែលបាត់បង់ពិន្ទុនាសប្ដាហ៍នេះ ដោយ Man Utd បានត្រឹមស្មើ Wolverherpton ១-១ និង Chelsea ស្មើ West Ham ០-០។ 

Liverpool 3-0 Southampton
Liverpool 3-0 Southampton

គិតត្រឹមសប្ដាហ៍ទី៦ នេះ ក្រុមដែលដឹកនាំដោយលោក Klopp មាន១៨ពិន្ទុពេញ តាមពីក្រោយដោយក្រុម Manchester City និង Chelsea មាន១៦ពិន្ទុ។

សូមបញ្ជាក់ថា បើគិតគ្រប់កម្មវិធីក្នុងរដូវកាលនេះ Liverpool ចាប់ផ្ដើមរដូវកាលថ្មីលេងបានចំនួន ៧ប្រកួត ហើយឈ្នះទាំងអស់ ដែលនេះជាលើកដំបូងដែលពួកគេធើ្វបានក្នុងរយៈពេល ១២៦ឆ្នាំចុងក្រោយ៕  

Liverpool ឈ្នះ៧ប្រកួតជាប់គ្នា
Liverpool 3-0 Southampton
តារាងចំណាត់ថ្នាក់ Premier League គិតត្រឹមសប្ដាហ៍ទី៦

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]