អ៊ីតាលី៖ ក្រុមសេះបង្កង់ Juventus បានបន្ដកំណត់ត្រាមិនដែលចាញ់ក្នុងលីកកំពូលអ៊ីតាលី ដោយអាចយកឈ្នះក្រុម Frosinone ក្នុងលទ្ធផល ២-០ កាលពីយប់មិញនេះ។ 

Frosinone 0-2 Juventus

ចាប់ផ្ដើមតង់ទី១ ក្រុមភ្ញៀវ Juventus បានដាក់គំនាប និងធើ្វការសម្រុកតាំងពីដើមតង់ រហូតដល់ចុងតង់ ប៉ុន្ដែត្រូវបានរារាំងដោយខែ្សការពារ និងអ្នកចាំទី ខណៈក្រុមម្ចាស់ផ្ទះ Frosinone ក៏មានឱកាសតិចតួចដែរ ប៉ុន្ដែធើ្វមិនបានសម្រេច។

ចូលដល់តង់ទី២ ក្រុមជើងឯកអ៊ីតាលី៦រដូវកាលជាប់គ្នានេះ កាន់តែធើ្វការសម្រុកយ៉ាងខ្លាំងជាងតង់ទី១ទៀត រហូតដល់នាទី៨១ ខែ្សប្រយុទ្ធឆ្នើម Cristiano Ronaldo ធើ្វបានសម្រេចដោយការទាត់មួយជើងឆ្វេង ខណៈជិតចប់តង់ទៅហើយ ពោលគឺនាទី៩០+ កីឡាករ Bernardeschi បន្ថែមគ្រាប់ទី២ ធើ្វឲ្យលទ្ធផលទៅជា ២-០។

ចប់ការប្រកួត Juventus នៅតែបន្ដកំណត់ត្រា១០០% នៅក្នុងការប្រកួត Serie A ដោយអាចយកឈ្នះក្រុម Frosinone ក្នុងលទ្ធផល ២-០ ទទួលបាន៣ពិន្ទុបន្ថែម និងកំពុងឈរកំពូលតារាងផងដែរ គិតត្រឹមសប្ដាហ៍ទី៥ នេះ៕  

Frosinone 0-2 Juventus
Frosinone 0-2 Juventus
Frosinone 0-2 Juventus
Frosinone 0-2 Juventus

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]