ភ្នំពេញ៖ ជីិវិតស្នេហាក្រោយពេលរៀបការ របស់អតីតតារាចម្រៀងស្រីល្បីឈ្មោះអ្នកនាង អេនជី និងស្វាមីកាន់តែមានក្ដីសុខខ្លាំងឡើង ជាមួយការរស់នៅផ្អែមល្ហែម គួរឲ្យច្រណែន។

ជាមួយគ្នានេះដែរ ដើម្បីបង្ហាញពីទំហំចិត្តនៃការស្រលាញ់របស់ខ្លួន ថៅកែស្រីវ័យក្មេងរូបនេះ ក៏សុខចំណាយលុយយ៉ាងច្រើន មិនក្រោមពាន់ដុល្លារទិញ ទូរស័ព្ទIphoneស៊េរីថ្មីដែលទើបចេញ ជូនប្ដីជាទីស្រលាញ់។

បន្ថែមពីនេះអ្នកនាងក៏បានរៀបរាប់យ៉ាងផ្អែមល្ហែមដែរថា៖«ក្តីសុខកើតមានចំពោះមនុស្ស ២នាក់ចេះយល់ចិត្តគ្នា ការខិតខំប្រឹងប្រែងមិនធ្វើឲ្យយើងបរាជ័យទេ លើកនេះទិញ Surprise ប្តីម្តង»

គ្រាន់តែឃើញសារ និងរូបភាពទាំងនេះភ្លាម ក៏មានប្រិយមិត្តអ្នកគាំទ្រ ជាច្រើននាំគ្នាលាន់មាត់សរសើរមិនដាច់ ពីស្នេហាប្ដីប្រពន្ធវ័យក្មេងទាំង២រូបនេះផងដែរ។

គួររម្លឹកដែរថា អេនជី និងស្វាមី បានបង្កើតពន្លកស្នេហ៍ជាមួយគ្នា ៥ឆ្នាំមកហើយ ទម្រាំពួកគេសម្រេចចិត្តរៀបការ ហើយទាំងនេះក៏អាចបង្ហាញបានថា ស្នេហារបស់អ្នកទាំង២ បានយល់ចិត្តថ្លើមគ្នាខ្លាំងមិនធម្មតានោះទេ៕

អេនជី និង ស្វាមី
អេនជី និង ស្វាមី
អេនជី និង ស្វាមី
កាដូរបស់ អេនជីជូនស្វាមី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

អេន ជី