បរទេស៖ ប្រហែលជា ប្រិយមិត្តបានជ្រាបរួចមកហើយ ពីក្មេងសម្បុរខ្មៅម្នាក់ ដែលអង្គុយយ៉ាងសង្ហា បង្ហាញស្នាមញញឹមដ៏ប្រិមប្រិយ បានទាញចិត្ត អ្នកលេងហ្វេសប៊ុកគ្រប់គ្នា ហើយក៏មានអ្នកចុចស៊ែរ លើរូបថតក្មេងម្នាក់នោះ ច្រើនសន្ធឹកសន្ធាប់។

តាមប្រភពព័ត៌មានបានឲ្យដឹងថា ក្មេងម្នាក់នេះ ជាក្មេងប្រុស ដោយគ្រាន់តែ រូបគេ កើតភ្លាម គឺមានការចាប់អារម្មណ៍ខ្លាំងទៅហើយ លើពិភពលោក ហើយក៏មានមនុស្សមិនតិចទេ ចង់ដឹងពីរូបសម្រស់ ម្តាយរបស់គេ ថាបែបណា។

ក្នុងនោះដែរ ម្តាយរបស់ក្មេងដ៏គួរឲ្យស្រលាញ់ម្នាក់នេះ ក៏មានសម្បុរមិនចាញ់កូនប៉ុន្មានដែរ តែទម្រង់មុខរបស់នាងស្រស់ស្អាត បើទោះបីជា មានស្បែកខ្មៅក៏ដោយ។ ជាពិសេស រូបនាង ក៏បានបង្ហាញអារម្មណ៍ពិត របស់នាង ពេលបានក្លាយជាម្តាយគេថា «កូនប្រុស ដ៏គួរឲ្យស្រលាញ់របស់ខ្ញុំ។ បើទោះបីជា មានមនុស្សសើចចំអក លើពណ៌សម្បុររបស់ម៉ាក់ តែម៉ាក់មិនខ្វល់ ព្រោះថា ម៉ាក់នឹងធ្វើឲ្យ ជីវិតម៉ាក់ និងកូន ពោរពេញទៅដោយក្តីសុខ។ ម៉ាក់មិនជឿទេថា ម៉ាក់មានកូន ហើយម៉ាក់ក៏រំភើបណាស់ដែរ ពេលឃើញកូនញញឹមម្តងៗ។

គួរបញ្ជាក់ផងដែរ​ ក្មេងតូូចសម្បុរខ្មៅ ក៏មានអ្នកសើចយំ មិនតិចនាក់នោះទេ ព្រោះតែសម្បុរ តែទន្ទឹមនឹងនោះដែរ ក៏មានមនុស្ស ចាំលើកទឹកចិត្ត  និងសរសើរថា រូបគេ ក៏មានសម្រស់ស្អាតមួយបែបផងដែរ៕

តោះមើលសម្រស់ ម្តាយកូន ទាំងអស់គ្នា៖

អូនខ្មៅស្រិល
អូនខ្មៅស្រិល
អូនខ្មៅស្រិល
អូនខ្មៅស្រិល
ម្តាយអូនខ្មៅស្រិល
ម្តាយអូនខ្មៅស្រិល
ម្តាយអូនខ្មៅស្រិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]