អាមេរិក៖ ក្រុមហ៊ុន Tesla បានបង្ហាញវីដេអូរូបភាពយឺតៗដ៏មិនគួរឱ្យជឿមួយ នៃការបុកកម្ទេចផ្នែកខាងមុខ និងចំហៀងក្នុងល្បឿនលឿនរបស់រថយន្ត Tesla Model 3 សម្រាប់ធ្វើតេស្តបញ្ជាក់សុវត្ថិភាពថ្មីមួយ ដើម្បីទទួលបានចំណាត់ថ្នាក់ផ្កាយ៥ លើគ្រប់ចំណុច ពីរដ្ឋបាលគ្រប់គ្រងសុវត្ថិភាពចរាចរណ៍ជាតិសហរដ្ឋអាមេរិក (NHTSA)។

ការធ្វើតេស្តកម្ទេចរថយន្ត Model 3

បើតាមនាយកប្រតិបត្តិនៃក្រុមហ៊ុនផលិតរថយន្តដើរដោយថាមពលអគ្គិសនីសុទ្ធសាធនេះ រថយន្ត Model 3 ដែលមានតម្លៃទាបដំបូង និងកម្លាំងខ្លាំង មានឱកាសក្លាយជាយានជំនិះសុវត្ថិភាពបំផុតក្នុងប្រវត្តិសាស្ត្រ ដែលត្រូវបានធ្វើតេស្តដោយ NHTSA។

ការធ្វើតេស្តកម្ទេចរថយន្ត Model 3

លោកបានឱ្យដឹងថា ស្ថិតិបញ្ជាក់សុវត្ថិភាពចុងក្រោយរបស់រថយន្ត ដែលរួមទាំងលទ្ធភាពនៃការរងរបួស និងស្លាប់អំឡុងគ្រោះថ្នាក់ចរាចរណ៍ នឹងត្រូវចេញផ្សាយក្នុងពេលឆាប់ៗនេះ។ 

ការធ្វើតេស្តកម្ទេចរថយន្ត Model 3

គួរឱ្យដឹងថា អង្គភាព NHTSA បាននិងកំពុងធ្វើតេស្តរថយន្តតាំងពីឆ្នាំ ១៩៧៩ មកម្ល៉េះ ក្នុងការចាត់ថ្នាក់កម្រិតសុវត្ថិភាពក្នុងចំណោមផ្កាយ៥ ដើម្បីណែនាំអតិថិជនក្នុងការសម្រេចចិត្តជ្រើសរើសរថយន្តនៅសហរដ្ឋអាមរិក។ 

រថយន្ត Model 3 របស់ Tesla

សូមបញ្ជាក់ថា ការធ្វើតេស្តនេះរួមមាន ការបុកពីមុខ ចំហៀង ក្រឡាប់ ក៏ដូចជាការបុករនាំងសងខាងផ្លូវ និងបង្គោលភ្លើងផងដែរ ហើយរថយន្ត Model 3 ប្រភេទបញ្ជាកង់ក្រោយ បានទទួលចំណាត់ថ្នាក់ផ្កាយ៥ លើគ្រប់ចំណុចសុវត្ថិភាព និងជាពិន្ទុខ្ពស់បំផុតដែលធ្លាប់ចេញដោយអង្គភាពនេះ៕

សូមទស្សនាវីដេអូខាងក្រោម៖

តើប្រិយមិត្តយល់យ៉ាងណាដែរ?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]