ភ្នំពេញ៖ កាលពីមួយរយៈពេលមុននេះ តារាចម្រៀងដ៏មានប្រជាប្រិយភាពខ្លាំង លោកខេមរៈ សិរីមន្ត បានដាច់ចិត្តទម្លាយ និងរៀបរាប់ពីជីវិតនៅក្នុងគ្រួសារ ក្រោយលោកបានលាក់បាំងអស់ពេលជាច្រើនឆ្នាំ តែពេលនេះការពិតក៏ត្រូវបានបង្ហាញ ធ្វើឲ្យអ្នកគាំទ្រជាច្រើនរំភើបចិត្តគ្រប់គ្នា។
ជាក់ស្តែង កាលពីប៉ុន្មានម៉ោងមុននេះដែរ ភរិយារបស់តារាចម្រៀងរូបនេះ ក៏បានបង្ហាញរូបភាពដ៏សែនផ្អែមល្ហែម ជាមួយនឹងស្វាមីជាទីស្រលាញ់របស់ខ្លួន ជាលើកដំបូង ដោយភ្ជាប់ជាមួយនឹងសារដ៏មានអត្ថន័យយ៉ាងដូច្នោះថា៖
«អគុណស្វាមីដ៏ល្អរបស់អូន បងតែងផ្ដល់ភាពកក់ក្តៅដល់អូន និងគ្រួសាររបស់យើងជាច្រើនឆ្នាំមក ហើយអូនមានសុភមង្គលណាស់ ហើយពួកយើងនឹងកាន់ដៃគ្នាបែបនេះរហូតតទៅ»។
បន្ទាប់ពីបានឃើញដូច្នោះ ក៏មានអ្នកគាំទ្រជាច្រើន មានការភ្ញាក់ផ្អើលមិនស្ទើរព្រោះថា នេះជាលើកទី១ហើយ ដែលភរិយាតារារូបនេះ បានបង្ហើបរូបភាពបែបនេះ ជាមួយនឹងស្វាមី។ មិនត្រឹមតែប៉ុណ្ណោះអ្នកគាំទ្រជាច្រើនក៏បានសរសើរដល់នាង ដែលមានសំណាងបានស្វាមីដែលស្អាត និងជាកំពូលតារាចម្រៀង ថែមទាំងជាស្វាមីដ៏ល្អទៀតផង៕
កុំឲ្យខាតពេលយូរ សូមទស្សនារូបភាពខាងក្រោមនេះ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]