អូស្ត្រាលី៖ ដូចប្រិយមិត្តបានដឹងហើយថា អ្នកនាងយ៉ាន លីនដា បានដឹកដៃកូនស្រីសម្លាញ់ចិត្តទៅរស់នៅក្រៅប្រទេស តែ២នាក់យ៉ាងមានសេចក្តីសុខ និងពោរពេញដោយសុភមង្គល ទោះបីជាពួកគេ មានតែពីរនាក់ម្តាយនិងកូន យ៉ាងណាក្តី។

ជាក់ស្តែង ពិធីបុណ្យភ្ជុំប្រពៃណីជាតិខ្មែរ ក៏ខិតចូលមកដល់ហើយ ប្រជាជនខ្មែរជាច្រើនក៏ត្រៀមខ្លួនជាស្រេច សម្រាប់ការជួបជុំគ្រួសារក៏ដូចជាទៅវត្តជាដើម។ ដោយឡែកនៅឯប្រទេសក្រៅវិញ ពិធីបុណ្យភ្ជុំកាន់បិណ្ឌនៅក្នុងថ្ងៃទី១ បានឈានមកដល់ រីឯអតីតតារារូបនេះ ក៏មិនភ្លេចនាំគ្រួសារ និងកូនស្រីជាទីស្រលាញ់ ទៅវត្តយកចង្ហាន់ទៅប្រគេនព្រះសង្ឃផងដែរ។

តែអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ ទោះបីជានាងរស់នៅក្រៅប្រទេសយ៉ាងណា តារារូបនេះក៏បាននាំគ្រួសារស្លៀកពាក់បែបបុរាណ សំពត់ខ្មែរយ៉ាងសមសួន សាកសមជានារីខ្មែរបំផុត។ 

បន្ទាប់ពីបានឃើញដូច្នោះ អ្នកគាំទ្រក៏ដូចជាអ្នកលេងបណ្តាញសង្គមជាច្រើន បានសរសើរដល់នាងគ្រប់គ្នា ដែលមិនភ្លេចសម្លៀកបំពាក់បែបខ្មែរ ទោះបីជានាងរស់នៅក្រៅប្រទេសយ៉ាងណាក្តី៕

សូមទស្សនារូបភាពខាងក្រោមនេះ ដើម្បីឲ្យកាន់តែជ្រាបច្បាស់៖ 

យ៉ាន លីនដា
យ៉ាន លីនដា និងកូនស្រី
យ៉ាន លីនដា នាំគ្រួសារទៅវត្ត
យ៉ាន លីនដា នាំគ្រួសារទៅវត្ត
យ៉ាន លីនដា នាំគ្រួសារទៅវត្ត
យ៉ាន លីនដា នាំគ្រួសារទៅវត្ត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

យ៉ាន លីនដា