ភ្នំពេញ៖ តារាកំប្លែងដ៏មានប្រជាប្រិយភាពអ្នកនាងខ្ញុង ហាក់ដូចជារាសីឡើងស្រឺតៗ មិនថាការងារសិល្បៈ និងមុខជំនួញរកស៊ីរបស់ខ្លួន ជាមួយនឹងស្វាមីជាទីស្រលាញ់ នាយកៃដ បច្ចុប្បន្ននេះ អ្នកទាំងពីរក្រៅពីមានជីវភាពកាន់តែធូរធារ សូម្បីតែសុភមង្គល នៅក្នុងគ្រួសារក៏ផ្អែមល្ហែមដែរ។

យ៉ាងណាមិញ តារាកំប្លែងស្រីរូបនេះ តែងតែយកពេលLive វីដេអូលក់ផ្អក ប្រហុក និងសាច់ក្រកជានិច្ច ក្រៅពីលេងកំប្លែង មិនត្រឹមតែប៉ុណ្ណោះ ការរកស៊ីរបស់នាងក៏ជោគជ័យមិនអន់នោះដែរ ជាពិសេស គេសង្កេតឃើញមុខជំនួញរកស៊ី លក់ដីឡូត៍តែម្តង។

ជាក់ស្តែង កាលពីម្សិលមិញនេះដែរ តារារូបនេះបានធ្វើការ Lve វីដេអូលក់របស់ ប្លែកខុសពីសព្វដង ដោយនាងបានលក់ ជាមួយនឹងគ្រឿងអលង្ការផ្ទាល់ខ្លួន ដែលធ្លាប់ពាក់ជាប្រចាំ ជាមួយនឹងតម្លៃថោកសមរម្យ ដោយភ្ជាប់មកជាមួយនាងCaption ថា«មកហើយៗ ផ្លាកទីនទឹក2 ម៉ូតស្អាត ពាក់អស់ចិត្តលក់វិញខាតឈ្នួល»។ ជាមួយគ្នានេះដែរ ក៏ឃើញគ្រឿងអលង្ការរបស់នាង មានគ្រប់ម៉ូត និងសុទ្ធតែស្អាតៗ គួរឲ្យចាប់អារម្មណ៍តែម្តង។

ក្រោយពីបានឃើញដូច្នោះ ក៏មានអ្នកគាំទ្រជាច្រើន ពិតជាមានការភ្ញាក់ផ្អើលមិនស្ទើរនោះទេ ក្រោយបានឃើញនាង លេងសុទ្ធតែជាគ្រឿងអលង្ការជាច្រើនបែបនេះតែម្តង៕

សូមទស្សនាវីដេអូខាងក្រោមនេះ ដើម្បីឲ្យកាន់តែជ្រាបច្បាស់៖ 

អ្នកនាងខ្ញុង
អ្នកនាងខ្ញុង
អ្នកនាងខ្ញុង
អ្នកនាងខ្ញុង និងស្វាមី
អ្នកនាងខ្ញុង និងស្វាមី
ខ្ញុង Live លក់គ្រឿងអលង្ការ
ខ្ញុង Live លក់គ្រឿងអលង្ការ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ខ្ញុង