ភ្នំពេញ៖ ជារឿងមួយដែលគួរឲ្យខ្លោចចិត្តខ្លាំងណាស់ ដែលនៅមុននេះមិនប៉ុន្មានម៉ោង តារាកំប្លែងជើងចាស់ តាចេក បានបង្ហោះរូបភាព​អមនឹងសារយ៉ាងកម្សត់ ដោយរៀបរាប់ទាំងក្ដុកក្ដួលថា៖

«ថ្ងៃនេះរៀបចំរទះ រឺម៉កស្អែកនឹងទៅលក់វិញ មិនដឹងយ៉ាងម៉េចទេ ពីព្រោះឈឺ២០ថ្ងៃហើយចុឹងដឹងលក់ដាច់ មិនដាច់បើមិនដាច់ទេមិនដឹងរកអីវិញ បើខាងសិល្បះកប្លែងវិញ មួយរយៈនេះដូចជាមិនទាន់មាន នណាប្រាប់សោះចុឹងរង់ចាំមើលក្នុង ក្រុមសិនក្រែងគេគិតថាខ្ញុំឈឺបានមិនទាន់ប្រាប់ ស្អែកលក់វិញហើយសូមបងប្អូនជួយទិញវិញផង»។

សារនឹងរូបភាពទាំងនេះ បានធ្វើឲ្យមហាជន នឹកអាណិតលោកជាខ្លាំង ព្រោះតែដើម្បីរកស៊ីចិញ្ចឹមគ្រួសារ លោកតា សុខចិត្តចេញរកស៊ីទាំងឈឺទាំងជា។

គួររម្លឹកដែលថា កាលពីប៉ុន្មានថ្ងៃមុននេះ  នាយចេក ត្រូវបានក្រុមគ្រួសារ បញ្ជូនចូលទៅកាន់មន្ទីរពេទ្យ កាល់ម៉ែត ជាបន្ទាន់ដើម្បីធ្វើការសង្គ្រោះ បន្ទាប់ពីអាការៈជំងឺលោកបានធ្វើទុកជាខ្លាំង ។ ចំពោះស្ថានភាពបច្ចុប្បន្ន លោកតា នៅតែមានជីវភាពខ្វះខាតខ្លាំង ទើបលោកសម្រេចចិត្ត ចេញមកលក់ភេសជ្ជៈបន្តិចបន្តួច ដើម្បីចិញ្ចឹមជីវិតខ្លួន និងគ្រួសារដូច្នេះ៕

តាចេក
តាចេក
តាចេក
រទេះ តាចេក

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នាយ ចេក