ភ្នំពេញ៖ នាព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៨នេះ សាលាអន្តរជាតិអាស៊ាន បានរៀបចំកម្មវិធីចែកវិញ្ញាបនបត្របញ្ជាក់ការសិក្សា ប័ណ្ណសរសេីរ អាហារូបករណ៍ និង រង្វាន់ជូនដល់សិស្សឆ្នេីម ផ្នែកចំណេះដឹងទូទៅភាសាអង់គ្លេស សម្រាប់ឆ្នាំ២០១៨។

ការរៀបចំកម្មវិធីនេះឡេីង គឺ ដេីម្បីជាកាលេីកទឹកចិត្តដល់ប្អូនៗសិស្សានុសិស្សតូចៗដែលបានបញ្ចប់វគ្គសិក្សារបស់ពួកគាត់ពីកម្រិត ថ្នាក់មត្តេយ្យ ថ្នាក់បឋម ដេីម្បីបោះជំហ៊ានទៅបន្តការសិក្សានៅថ្នាក់កម្រិតខ្ពស់ និងដេីម្បីផ្សាភ្ជាប់ទំនាក់ទំនងប្អូនៗសិស្សានុសិស្សទាំងអស់ អាណាព្យាបាលសិស្ស មកពីគ្រប់សាខានៃសាលាអន្តរជាតិអាស៊ាន មានឱកាសបានជួបជុំ ក្នុងបរិយាកាសសប្បាយរីករាយក្នុងថ្ងៃពិសេស។ 

កម្មវិធីប្រគល់វិញ្ញាបនបត្របញ្ជាក់ការសិក្សា ប័ណ្ណសរសេីរ
កម្មវិធីប្រគល់វិញ្ញាបនបត្របញ្ជាក់ការសិក្សា ប័ណ្ណសរសេីរ
កម្មវិធីប្រគល់វិញ្ញាបនបត្របញ្ជាក់ការសិក្សា ប័ណ្ណសរសេីរ

ហេីយនេះក៏ជាលេីកទី១២ ហេីយដែល សាលាអន្តរជាតិអាស៊ាន បានរៀបចំកម្មវិធី លេីកទឹកចិត្តបែបនេះ សម្រាប់ប្អូនៗសិស្សានុសិស្ស និងគួរជាទីមោទនភាព ដែលពីមួយឆ្នាំទៅមួយឆ្នាំ មានការកេីនឡេីងនៃចំនួនប្អូនៗសិស្សានុសិស្សដែលទទួលបានប័ណ្ណសរសេីរ វិញ្ញាបនបត្រ រង្វាន់ និង អាហារូបករណ៍។ 

សម្រាប់ ព្រឹកកាលពីម្សិលមិញនេះដែរ មានប្អូនៗចំនួន ១២៥រូប ទទួលបានប័ណ្ណសរសេីរ សិស្សចំនួន ៨៧រូប ទទួលបានវិញ្ញាបនបត្របញ្ជាក់ការសិក្សា និង សិស្សចំនួន ២២រូប ដែលទទួលបានអាហារូបករណ៍ សិក្សាឥតគិតថ្លៃរយៈពេល ៦ខែ ៣ខែ និង ១ខែ គ្រប់កម្រិតសិក្សា។ បន្ថែមពីនេះទៀតសាលា ក៏មានកម្មវិធីផ្តល់ពានរង្វាន់ជ័យលាភីឆ្នេីម សម្រាប់ក្រុមកីឡាករបាល់ទាត់មិត្តភាពកុមារតូច ដែលទទួលបានពានជេីងឯកមកពី សាខាតាខ្មៅ ផងដែរ។ 

សម្រាប់ការបញ្ចប់ការសិក្សារបស់ប្អូនៗកុមារគ្រប់គ្នាទាំងអស់ នៅព្រឹកម្សិលមិញនេះ វាមិនមែនជារឿងសាមញ្ញពេកទេ ព្រោះពួកគាត់បានឆ្លងកាត់ ការប្រកួតប្រជែងយ៉ាងច្រេីនដំណាក់កាល ទេីបពួកគាត់ទទួលបានលទ្ធផលយ៉ាងល្អជាទីគាប់ចិត្ត និងមោទនភាព សម្រាប់បង្ហាញជូនអាណាព្យាបាលរបស់ពួកគាត់ ដូចនាព្រឹកម្សិលមិញនេះ បេីទោះជាពួកគាត់ជាកុមារតូច។ 

កម្មវិធីប្រគល់វិញ្ញាបនបត្របញ្ជាក់ការសិក្សា ប័ណ្ណសរសេីរ
កម្មវិធីប្រគល់វិញ្ញាបនបត្របញ្ជាក់ការសិក្សា ប័ណ្ណសរសេីរ
កម្មវិធីប្រគល់វិញ្ញាបនបត្របញ្ជាក់ការសិក្សា ប័ណ្ណសរសេីរ
កម្មវិធីប្រគល់វិញ្ញាបនបត្របញ្ជាក់ការសិក្សា ប័ណ្ណសរសេីរ
កម្មវិធីប្រគល់វិញ្ញាបនបត្របញ្ជាក់ការសិក្សា ប័ណ្ណសរសេីរ

សិក្សានៅ សាលាអន្តរជាតិអាស៊ាន មិនត្រឹមតែទទួលបានសេវាកម្ម ផ្នែកសិក្សាអប់រំតែមួយមុខទេ ប៉ុន្តែសាលាអន្តរជាតិអាស៊ាន មានផ្តល់សេវាកម្មបន្ថែមជាច្រេីន សម្រាប់ជំនួយដល់កុមារទាំងកីឡា និងសិល្បៈ ដូចជា៖ ផ្នែកកីឡា (ហែលទឹក-បាល់ទាត់) ផ្នែកសិល្បៈ (ចម្រៀង-ហ្គីតា) ការសិក្សាទស្សនាសង្កេតផ្សេងៗតាមរយៈការចុះទស្សនកិច្ចសិក្សា ការបង្រៀនដល់សិស្សពីផ្នែកសុខភាពអនាម័យ សីលធម៍ និង សុជីវធម៍រស់នៅប្រចាំថ្ងែផងដែរ។ 

សាលាអន្តរជាតិអាស៊ាន នៅតែបន្តរៀបចំកម្មវិធីបែបនេះ ដេីម្បីលេីកទឹកចិត្ត ប្អូនៗរាល់ឆ្នាំ និងបង្កេីនចំនួនរង្វាន់ និង អាហារូបករណ៍ ជូនដល់ប្អូនៗ បន្ថែមទៀត៕

កម្មវិធីប្រគល់វិញ្ញាបនបត្របញ្ជាក់ការសិក្សា ប័ណ្ណសរសេីរ
កម្មវិធីប្រគល់វិញ្ញាបនបត្របញ្ជាក់ការសិក្សា ប័ណ្ណសរសេីរ
កម្មវិធីប្រគល់វិញ្ញាបនបត្របញ្ជាក់ការសិក្សា ប័ណ្ណសរសេីរ
កម្មវិធីប្រគល់វិញ្ញាបនបត្របញ្ជាក់ការសិក្សា ប័ណ្ណសរសេីរ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]