ភ្នំពេញ៖ កញ្ញា បេនី យ៉ាំង បើទោះជានាងឈប់ពីការងារសិល្បៈក្តី ក៏ប៉ុន្តែប្រជាប្រិយភាពរបស់នាង នៅតែមានដដែលសម្រាប់អ្នកគាំទ្រទូទាំងប្រទេស។ មិនត្រឹមតែប៉ុណ្ណោះ អតីតតារាសម្តែងរូបនេះ ក៏កំពុងតែមានភាពមមាញឺកនឹងមុខជំនួញរបស់ខ្លួន ស្ទើរតែដកឃ្លាមិនរួចផងដែរ។

ដោយឡែក កាលពីពេលកន្លងទៅ កញ្ញា បេនី យ៉ាំង បានទៅប្រទេសថៃដើម្បីកែសម្ផស្សរបស់ខ្លួនបន្ថែម។ យ៉ាងណាមិញ ថ្មីៗនេះក្រោយពីរួចរាល់ក្នុងការកែសម្ផស្សរបស់នាងរួចហើយ នាងក៏បានប្រញាប់វិលមកស្រុកខ្មែរវិញភ្លាម។

តួយ៉ាង គ្រាន់តែមកដល់ប្រទេសខ្មែរវិញ កញ្ញា បេនី យ៉ាំង ត្រូវបានបងប្អូនសាច់ញាតិនាំគ្នា Surprise នាងយ៉ាងអស់ដៃ ដោយមានការរៀបចំជានំខេក និងប៉េងប៉ោង សម្រាប់ការស្វាមគន៍ការវិលត្រលប់មកវិញយ៉ាងកក់ក្តៅ។

ទោះជាយ៉ាងណាក្តី ទាំងនេះពិតជាបង្ហាញឲ្យឃើញថា បងប្អូនរបស់នាងពិតជាស្រលាញ់រូបនាងខ្លាំងមែនទែន ព្រោះពួកគេទាំងអស់គ្នា បានចំណាយពេលដើម្បីធ្វើរឿងល្អៗ សម្រាប់នាងជានិច្ច៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

បេនី យ៉ាំង
បេនី យ៉ាំង
បេនី យ៉ាំង
បេនី យ៉ាំង
បេនី យ៉ាំង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

បេនី យ៉ាំង