ផ្លែម្រះ ត្រូវបានគេដឹងថា ជាបន្លែដែលមានរសជាតិល្វីង តែមានគុណសម្បត្តិមហាសាលសម្រាប់សុខភាពរាងកាយ ទាំងការយកមកធ្វើជាម្ហូបអាហារទទួលទាន ថែមទាំងអាចកិនយកមកធ្វើជាភេសជ្ជៈថែមទៀត។

អ្វីដែលអ្នកប្រហែលជាមិនធ្លាប់បានដឹងនោះ ផ្លែម្រះថែមទាំងអាចយកមកថែរក្សាសម្រស់ផ្ទៃមុខបានទៀតផង ដោយការយកជាជាម៉ាស់ធ្វើឱ្យមុខស គ្មានមុន បាត់ជ្រួញ ថែមទាំងធ្វើឱ្យមុខរលោង ម៉ដ្ឋខៃដូចជាស្បែកកូនក្មេង។

ចង់ដឹងថា វិធីធ្វើយ៉ាងណា តោះ! មកតាមដានវិធីសាស្រ្តប្រើផ្លែម្រះថែរក្សាផ្ទៃមុខទាំងអស់គ្នា៖

ផ្លែម្រះ

១. ម្រះជាមួយនឹងទឹកក្រូចឆ្មារ និងទឹកប៉េងប៉ោះ

ការអនុវត្ត

- ជាដំបូងយកផ្លែប៉េះប៉ោះមួយផ្លែ ឆ្កឹះគ្រាប់ចេញច្របាច់ ឬកិនច្រោះយកតែទឹក

- បន្ទាប់មកយកផ្លែម្រះលាងទឹក និងឆ្កឹះគ្រាប់ចោលឱ្យស្អាត កាត់ជាដុំៗ យកទៅក្រឡុក ឬកិនឱ្យហ្មត់ច្រោះយកតែទឹក

- ជាចុងក្រោយលាយទឹកប៉េះប៉ោះ ទឹកម្រះ និងទឹកក្រូចឆ្មារក្នុងបរិមាណស្មើគ្នា ហើយកូរចូលគ្នាឱ្យសព្វ

- ពេលយប់មុនចូលគេង គ្រាន់តែលុបលាងផ្ទៃមុខឱ្យស្អាត យកល្បាយម៉ាស់ខាងលើមកលាបឱ្យសព្វផ្ទៃមុខ និង.ក ហើយទុកចោលមួយយប់ ចាំលាងចេញនៅពេលព្រឹកជាការស្រេច។

ការអនុវត្តវិធីមួយនេះជាប្រចាំ ឬជារៀងរាល់ថ្ងៃនឹងជួយធ្វើឱ្យស្បែកមុខរបស់អ្នកស រលោង ម៉ដ្ឋខៃខ្ចីស្អាតជាមិនខាន។

ម្រះជាមួយនឹងទឹកក្រូចឆ្មា និងទឹកប៉េងប៉ោះ

២. ម្រះជាគ្រឿងបន្សាបជាតិពុលពីក្នុងខ្លួន

ការអនុវត្ត

- ជាដំបូងយកផ្លែម្រះមួយផ្លែ ឆ្កឹះគ្រាប់ចេញលាងទឹកឱ្យស្អាតកាត់ជាដុំៗ ហើយយកទៅដាក់ក្នុងម៉ាស៊ីនទឹកក្រឡុក ដោយអាចបន្ថែមទឹកស្អាតឆ្អិនដាំពុះដើម្បីកុំឱ្យខាប់ពេកក៏បាន។

- អាចបន្ថែមស្លឹកជីរអង្កាមក្នុងទឹកម្រះនេះ។

- ជាចុងក្រោយដើម្បីបង្កើនរសជាតិឱ្យងាយស្រួលលេប អ្នកអាចបន្ថែមទឹកឃ្មុំក្នុងភេសជ្ជៈមួយនេះ រួចទទួលទានជាការស្រេច។

ការទទួលទានភេសជ្ជៈមួយនេះត្បិតតែល្វីង និងពិបាកលេបបន្តិចក៏ពិតមែន តែការទទួលទានជាប្រចាំអាចជួយបន្សុទ្ធឈាម បន្សាបជាតិពុលឱ្យអស់ពីក្នុងខ្លួន ហើយជួយធ្វើឱ្យស្បែករបស់អ្នកភ្លឺ រលោងចែងចាំងស្អាត និងអាចការពារ ឬព្យាបាលបញ្ហាកើតមុនបានគ្រប់ប្រភេទទៀតផង។

ម្រះជាគ្រឿងបន្សាបជាតិពុលពីក្នុងខ្លួន

៣. ម្រះ ជាមួយនឹងប្រទាលកន្ទុយក្រពើ និងទឹកឃ្មុំ

ការអនុវត្ត

- ជាដំបូងយកផ្លែម្រះមួយផ្លែឆ្កឹះគ្រាប់ចេញលាងទឹកឱ្យស្អាត ហើយកាត់ជាដុំៗក៏បាន ជាបន្ទះស្តើងៗក៏បាន

- យកប្រទាលកន្ទុយក្រពើមួយទំហំល្មម ចិតសម្បកចេញលាងទឹកឱ្យស្អាត រួចចិតយកតែជែលមកប្រើប្រាស់

- បន្ទាប់មកទៀត យកម្រះ និងជែលប្រទាលកន្ទុយក្រពើដែលចិតរួចមកក្រឡុកចូលគ្នាឱ្យហ្មត់ សឹមបន្ថែមទឹកឃ្មុំ ១ ទៅ២ស្លាបព្រាបាយជាការស្រេច។

- ជាចុងក្រោយលុបលាងផ្ទៃមុខឱ្យបានស្អាត រួចយកម៉ាស់ដែលកិនរួចមកលាបឱ្យសព្វផ្ទៃមុខរាងក្រាស់បន្តិច ហើយទុកចោលរយៈពេល ១៥នាទី ចាំលាងចេញជាមួយនឹងទឹកក្តៅឧណ្ហៗ។

ការអនុវត្តវិធីនេះជាប្រចាំនឹងធ្វើឱ្យស្បែកមុខរបស់អ្នកមានសុខភាពល្អ ស ភ្លឺរលោងស្អាត ម៉ដ្ឋខៃគ្មានមុនមួយគ្រាប់ជាមិនខាន។

ម្រះ ជាមួយនឹងប្រទាលកន្ទុយក្រពើ និងទឹកឃ្មុំ

៤. ម្រះ និងផ្លែតាសក់

ការអនុវត្ត

- ងាយៗគ្រាន់តែយកផ្លែម្រះ១ ផ្លែឆ្កឹះគ្រាប់ចេញលាងទឹកឱ្យស្អាតកាត់ជាដុំៗ ក្រឡុកជាមួយផ្លែតាសក់១ផ្លែឱ្យហ្មត់ប៉ុណ្ណោះ

- បន្ទាប់មកលុបលាងផ្ទៃមុខឱ្យស្អាត សឹមយកល្បាយនេះមកលាបឱ្យសព្វផ្ទៃមុខទុកចោលរយៈពេល ១០នាទី ទៅ ១៥នាទី ចាំលាងចេញជាមួយនឹងទឹកធម្មតាជាការស្រេច។

អ្នកអាចអនុវត្តវិធីសាស្រ្តបែបនេះជាប្រចាំដើម្បីឱ្យផ្ទៃមុខមានសំណើម ទន់ ភ្លឺរលោង និងតឹងណែនស្អាតផងដែរ។

ម្រះ និងផ្លែតាសក់

៥. ម្រះ ជាមួយនឹងស៊ុតផ្នែកពណ៌.ស និងទឹកដោះគោជូរ

ការអនុវត្ត

- ជាដំបូងយកផ្លែម្រះ១ផ្លែឆ្កឹះគ្រាប់ចេញ លាងទឹកឱ្យស្អាតកាត់ជាដុំៗហើយយកកិន ឬក្រឡុកឱ្យហ្មត់ច្រោះយកតែទឹកមកប្រើប្រាស់

- បន្ទាប់មកយកស៊ុតផ្នែកពណ៌.ស ១គ្រាប់មកលាយជាមួយនឹងទឹកម្រះ និងទឹកដោះគោជូរ (ទឹកដោះគោជូរធម្មជាតិគ្មានជាតិស្ករ និងខ្លាញ់) ក្នុងបរិមាណស្មើគ្នាល្មម កូរចូលគ្នាឱ្យសព្វ

- ជាចុងក្រោយយកល្បាយនេះមកលាបឱ្យសព្វផ្ទៃមុខ និង.ក ហើយទុកចោលប្រមាណជាកន្លះម៉ោង ហើយយកដៃម៉ាស្សាថ្នមៗ ចាំលាងចេញជាមួយនឹងទឹកក្តៅឧណ្ហៗជាការស្រេច។

អ្នកអាចអនុវត្តវិធីសាស្រ្តបែបនេះជាប្រចាំដើម្បីធ្វើឱ្យស្បែកមុខ ទន់ ម៉ដ្ខ ស ភ្លឺរលោងស្អាត ថែមទាំងអាចការពារ និងប្រឆាំងភាពចាស់ជ្រីវជ្រួញយ៉ាងមានប្រសិទ្ធភាពថែមទៀតផង។

ម្រះ ជាមួយនឹងស៊ុតផ្នែកពណ៌.ស និងទឹកដោះគោជូរ

៦. ម្រះ និងសម្បកក្រូច

ការអនុវត្ត

- បកសម្បកក្រូចយកទឹកហាលថ្ងៃឱ្យស្ងួតប្រមាណជា ១ ទៅ២ថ្ងៃ បន្ទាប់មកយកមកកិន ឬបុកឱ្យហ្មត់ចេញជាម្សៅ

- យកម្រះមួយផ្លែឆ្កឹះគ្រាប់ចេញលាងទឹកឱ្យស្អាតកាត់ជាដុំៗ រួចយកទៅក្រឡុកឱ្យហ្មត់ជាមួយនឹងម្សៅសម្បកក្រូច

- ជាចុងក្រោយយកល្បាយនេះមកលាបឱ្យសព្វផ្ទៃមុខ រួចយកដៃម៉ាស្សាថ្នមៗឱ្យចូលទៅក្នុងស្បែកផ្ទៃមុខរយៈពេល ១០នាទីទៅ ១៥នាទី ចាំលាងចេញជាមួយនឹងទឹកក្តៅឧណ្ហៗជាការស្រេច។

ការអនុវត្តវិធីបែបនេះជាប្រចាំអាចជួយធ្វើឱ្យស្បែកមុខស្អាតផូរផង់ ម៉ដ្ឋខៃ និងក្មេងជាងវ័យផងដែរ៕

ម្រះ និងសម្បកក្រូច

យ៉ាងម៉េចដែរសុភាពនារីៗទាំងឡាយចង់សាកល្បងទេ? 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]