ភ្នំពេញ៖ បេក្ខជន ដែលជាប្អូនកុមារតូចៗអាយុក្រោម ១៤ ឆ្នាំជាច្រើនបានមកបញ្ចេញសមត្ថភាពជាហូរហែដើម្បីទាក់ទាញគ្រូបង្វឹកឲ្យជ្រើសយកខ្លួន ដើម្បីបានទៅវគ្គបន្ត ដែលអ្នកខ្លះក៏បានសមបំណង ឯអ្នកខ្លះក៏ត្រូវត្រលប់ទៅវិញទាំងទឹកភ្នែក។

នៅក្នុងសប្តាហ៍ទី ៥ នេះ បេក្ខជនដ៏លេចធ្លោមួយរូប ដែលមិនត្រឹមតែច្រៀងបានយ៉ាងរណ្តំចិត្តនោះទេ ថែមទាំងមានរូបសម្រស់យ៉ាងស្រស់ស្អាតថែមទៀតផង។ ប្អូនស្រី អ៊ុំឆេង យុត្តិការ មានអាយុ ១៤ ឆ្នាំ មកពីខេត្ត រតនៈគីរី បានបកស្រាយបទចម្រៀងបែបយុវវ័យមួយបទគឺ «មាននឹកអូនទេ» ដែលតាមរយៈសម្លេងដ៏រងំរបស់ប្អូនស្រី បាន ឆក់យកអារម្មណ៍គ្រូបង្វឹកទាំងបី ឲ្យបែរមករកប្អូនដើម្បីដណ្តើមចូលក្រុមរៀងខ្លួន។

ទីបំផុតប្អូនស្រីបានជ្រើសយកគ្រូបង្វឹក សួស វីហ្សា ធ្វើជាគ្រូបង្វឹករបស់ខ្លួន។ កម្មវិធី The Voice Kids Cambodia បានមកដល់សប្តាហ៍ចុងក្រោយនៃវគ្គ Blind Audition នារាត្រីនេះហើយ។ 

រង់ចាំមើលទាំងអស់គ្នាថា តើយប់នេះប្អូនៗណាខ្លះនឹងអាចឆ្លងទៅវគ្គបន្តទៀតបាន? កុំភ្លេច ម៉ោង ៨ យប់នេះ ៕

ទស្សនាវីដេអូខាងក្រោម៖

អ៊ុំឆេង យុត្តិការ
អ៊ុំឆេង យុត្តិការ និងសួស វីហ្សា
អ៊ុំឆេង យុត្តិការ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]