បរទេស៖ ខ្សែប្រយុទ្ធឆ្នើមរបស់ក្លិប Barcelona កីឡាករ Lionel Messi បាននិយាយថា ទោះបីជាគេគ្មានឈ្មោះនៅក្នុងបញ្ជីដើម្បីប្រជែងពានរង្វាន់កីឡាករល្អបំផុតប្រចាំឆ្នាំរបស់ FIFA ឬ FIFA Best Awards ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៤ ខែ កញ្ញា ខាងនេះនាទីក្រុងឡុងក៏ដោយ ក៏គេនឹងមានវត្តមានក្នុងពិធីប្រគល់ពាននៅថ្ងៃនោះដែរ។

Lionel Messi

ប្រធានក្រុមជម្រើសជាតិអាហ្សង់ទីននេះ មិនបានជាប់ឈ្មោះក្នុងបញ្ជីបេក្ខភាពកីឡាករល្អ ៣នាក់ចុងក្រោយសម្រាប់ធ្វើការប្រកួតប្រជែងដើម្បីដណ្តើមពានរង្វាន់កីឡាករល្អបំផុតប្រចាំឆ្នាំ ២០១៨នោះទេ ដោយគេឃើញមានតែកីឡាករ Cristiano Ronaldo, Luka Modric និង Mohamed Salah តែប៉ុណ្ណោះ ប៉ុន្តែម្ចាស់ពានរង្វាន់ Ballon d'Or ចំនួន ៥សម័យកាលនេះ នៅតែត្រូវបានកោះអញ្ជើញឲ្យចូលរួមក្នុងពិធីខាងលើនេះដដែល។

ស្របពេលដែល កីឡាករផ្សេងៗជាច្រើននាក់ទៀតមិនចង់ទទួលយកការអញ្ជើញនេះប៉ុន្មានទេនៅពេលដែលពួកគេគ្មានឈ្មោះដណ្តើមពានរង្វាន់ដ៏អស្ចារ្យមួយនេះ ប៉ុន្តែចំពោះខ្សែប្រយុទ្ធជំនាញជើងឆ្វេងរូបនេះវិញ ត្រូវបានគេមើលឃើញថាគឺជាកីឡាករមួយរូបដែលប្រកាន់ខ្ជាប់នូវអាកប្បកិរិយាបានយ៉ាងល្អមិនថានៅលើទីលានប្រកួត ឬ នៅខាងក្រៅទីលាននោះទេ ពោលគេសុខចិត្តទៅអង្គុយមើលកីឡាករ Ronaldo, Modric ឬ Salah ដែរម្នាក់ក្នុងចំណោមពួកគេនឹងក្លាយជាអ្នកដែរឈ្នះពានកីឡាករល្អបំផុតប្រចាំឆ្នាំ ២០១៨នេះ។

Cristiano Ronaldo និង Lionel Messi
Lionel Messi

សូមបញ្ជាក់ថា ពានរង្វាន់កីឡាករល្អបំផុតប្រចាំឆ្នាំរបស់ FIFA ឬ FIFA Best Awards កាលពីឆ្នាំមុនគឺខ្សែប្រយុទ្ធ Cristiano Ronaldo ជាអ្នកឈ្នះនៅមុនពេលដែលគេបានសម្រេចចាកចេញពីក្លិបអធិរាជស Real Madrid ទៅកាន់ក្លិប Juventus នៅក្នុងរដូវកាលថ្មីនេះ ខណៈដែលពានរង្វាន់ប្រចាំឆ្នាំរបស់ FIFA នេះដែរគឺទើបតែបង្កើតបាន ២ឆ្នាំប៉ុណ្ណោះ ខណៈឆ្នាំនេះគឺជាឆ្នាំទី៣ហើយ៕

Cristiano Ronaldo
បេក្ខភាពប្រជែងពាន FIFA Best Awards ឆ្នាំមុុន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]