អេស្ប៉ាញ៖ ប្រធានក្លិប Real Madrid លោក Florentino Perez បានដាច់ចិត្តប្រាប់អំពីមូលមួយដែលលោកសម្រេចចិត្តលក់ខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo ទៅឲ្យក្រុមសេះបង្កង់ Juventus ទាំងសប្បាយរីករាយនិងគ្មានក្តីបារម្ភអ្វីឡើយ។

Florentino Perez
Cristiano Ronaldo

បន្ទាប់ពី ខ្សែប្រយុទ្ធក្រុមជម្រើសជាតិព័រទុយហ្គាល់នេះបានរួមរស់ជាមួយក្លិបអធិរាជសនៅក្នុងទឹកដីអេស្ប៉ាញអស់រយៈពេល ៩ឆ្នាំរួចមក រូបគេត្រូវបានប្រធានក្លិបយក្សអេស្ប៉ាញនេះសម្រេចចិត្តលក់គេទៅឲ្យក្រុមម្ចាស់ពានរង្វាន់ក្របខណ្ឌ Serie A នៅក្នុងតម្លៃ ១០០លានផោនជាមួយនឹងកិច្ចសន្យា ៥ឆ្នាំ កាលពីនប៉ុន្មានខែមុននេះ។

ការផ្ទេរនេះដែរ គឺជារឿងមួយដ៏គួរឲ្យភ្ញាក់ផ្អើលយ៉ាងខ្លាំងក្រោយពីអតីតខ្សែប្រយុទ្ធក្រុម Manchester United នេះបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងក្រុមម្ចាស់ពានរង្វាន់ក្របខណ្ឌ Champions League ចំនួន ១៣សម័យនេះ ដោយជួយក្រុមឲ្យរកឃើញជ័យជម្នះជាលើកទី ៣ជាប់ៗគ្នាកាលពីរដូវកាលមុន។

ជាមួយគ្នានេះដែរ លោក Florentino បានប្រាប់អំពីមូលហេតុទៅកាន់សារព័ត៌មាន Mirror ថា៖ «ការដែរយើងសម្រេចចិត្តលក់ខ្សែប្រយុទ្ធឆ្នើមរបស់យើងកីឡាករ Cristiano ទៅឲ្យក្រុម Juventus នៅក្នុងតម្លៃ ១០០លានផោននេះក៏ដោយសារតែពួកយើងកំពុងតែជួបប្រទះនឹងបញ្ហាហិរញ្ញវត្ថុជាខ្លាំង ហើយក៏គ្មានក្លិបណាហ៊ានចំណាយលុយច្រើនជាងនេះដែរសម្រាប់កីឡាករ ៣៣ឆ្នាំនេះ។ គេបានប្រាប់ខ្ញុំថាគេចង់ឲ្យអ្នកគាំទ្រជាច្រើនងាកទៅមើលបាល់នៅអ៊ីតាលីឡើងវិញ ព្រោះនៅទីនោះមានភាពស្ងប់ស្ងាត់អស់ជាច្រើនឆ្នាំហើយ ដូច្នេះខ្ញុំមិនអាចហាមឃាត់រូបគេ (Ronaldo) បាននោះទេ»។

Cristiano Ronaldo និង Florentino Perez

សូមបញ្ជាក់ផងដែរថា លោក Florentino Perez គឺជាប្រធានក្លិប Real Madrid ហើយលោកមានទស្សនៈផ្ទាល់ខ្លួនមួយគឺខុសគ្នាទៅនឹងក្លិបដទៃៗទៀតគឺ លោកផ្តោតទៅលើហិរញ្ញវត្ថុរបស់ក្លិបជាងកីឡាករ បើសិនជាហិរញ្ញវត្ថុរបស់ក្លិបធ្លាក់ចុះកីឡាករប្រហែលជាពិបាកនឹងបង្ហាញមុខនៅក្នុងក្លិបរបស់លោកបានខ្លាំងណាស់៕

Cristiano Ronaldo
Cristiano Ronaldo និង Florentino Perez

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]