ភ្នំពេញ៖ កម្មវិធីទូរទស្សន៍កម្សាន្តដ៏សម្បូរបែប Killer Karaoke Cambodia រដូវកាលទី ៤ របស់ស្ថានីយទូរទស្សន៍ហង្សមាស កាន់តែមានអ្វីប្លែកៗពីមួយសប្តាហ៍ទៅមួយសប្តាហ៍ ដោយអ្នកដែលបានចូលលេងនីមួយៗទ្រោមខ្លួនមិនស្ទើរទេ។

កម្លោះសង្ហាថ្គាមខ្លារាងខ្ពស់ស្រឡះ នូ ឧសភា បានចូលខ្លួនជាបេក្ខជន Killer Karaoke Cambodia នៅក្នុងសប្តាហ៍ទី ៤ ដែលបានផ្សាយជូនទស្សនាកាលពីល្ងាចថ្ងៃអាទិត្យនៅលើកញ្ចក់ទូរទស្សន៍ហង្សមាស។ 

ទទួលបានវិញ្ញាសារ «គប់ឥតអាសូរ» ប្រុសស្អាត នូ ឧសភា ត្រូវទក់សាច់មិនស្ទើរទេដោយរងនូវការគប់យ៉ាង សុះសាច់ រអិលដួលផង ស្រែកច្រៀងផង មើលហើយពិតជាទប់សំណើចមិនបាន។

កម្មវិធី Killer Karaoke Cambodia នូវតែបន្តសប្តាហ៍ទី ៥ នាល្ងាចថ្ងៃអាទិត្យនេះ វេលាម៉ោង ៦ ល្ងាចនៅលើ កញ្ចក់ទូរទស្សន៍ហង្សមាស HDTV៕

ទស្សនាវីដេអូខាងក្រោម៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នូ ឧសភា