ភ្នំពេញ៖ ដូចប្រិយមិត្តបានជ្រាបហើយថា តារាចម្រៀងរាងតូចច្រឡឹងគួរឲ្យខ្នាញ់ កញ្ញា យូរី បច្ចុប្បន្នទទួលបានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់មិត្តៗយុវវ័យ ទៅលើស្នាដៃចម្រៀងរបស់នាង មិនថាតែបទបែបមនោសញ្ចេតនា ឬញាក់កន្រ្តាក់អារម្មណ៍នោះទេ។  

កន្លងមក បទចម្រៀងញាក់កន្ត្រាក់អារម្មណ៍ជាច្រើនបទ របស់កញ្ញា យូរី បានផ្ទុះការគាំទ្រខ្លាំង ទាំងនឹកស្មានមិនដល់ ដោយក្នុងនោះរួមមាន ដូចជាបទ ចាក់ទឹកដូង ជាដើម។

យ៉ាងណាមិញ ថ្មីៗនេះ យូរី បាននឹងបញ្ចេញបទចម្រៀងថ្មី បែបញាក់កន្ត្រាក់អារម្មណ៍មួយទៀតហើយ ដែលធ្វើឲ្យអ្នកគាំទ្រ ច្បាស់ជាពេញចិត្តខ្លាំង មិនចាញ់បទមុនៗជាមិនខាន។ ព្រោះកុំឲ្យស្ងាត់បទចាស់ទាន់ យូរីបានព្រលែងបទ «Crazy» ដើម្បីកម្តៅសាច់ដុំ វាយលុកទីផ្សារ និងត្រៀមរាំកម្សាន្តផងដែរ។

តារាចម្រៀងប្រចាំផលិតកម្មសាន់ដេរូបនេះ បានបញ្ជាក់ប្រាប់ថា បទថ្មីរបស់នាងកាន់តែប្លែក ហើយក៏សម្រិតសម្រាំងក្បាច់រាំជាពិសេស ដើម្បីប្រាកដថា មិនធ្វើឲ្យអ្នកគាំទ្រនាងខកចិត្តនោះឡើយ។

ជាក់ស្តែង បទថ្មីដែលមានចំណងជើងថា Crazy ដែលទើបតែនឹងចេញក្តៅៗ លក្ខណៈជា MV បង្ហាញក្បាច់រាំ ឬហៅថា Dance Version នេះ ចេញមិនទាន់ទាំងបានប៉ុន្មានថ្ងៃផងនោះ ក្នុងនោះក៏ទទួលបានអ្នកចូលទស្សនារាប់ម៉ឺនដង នៅលើយូធូបផ្លូវការរបស់ផលិតកម្មសាន់ដេផងដែរ ៕

ចង់ជ្រាប់កាន់តែច្បាស់ ទស្សនាវីដេអូខាងក្រោម៖

កញ្ញា យូរី
កញ្ញា យូរី
កញ្ញា យូរី
កញ្ញា យូរី
កញ្ញា យូរី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

យូរី