ខេត្តស្វាយរៀង ៖ នារីស៊ីមពីរម្នាក់លង់ស្នេហ៍នារីភេទដូចគ្នា ត្រូវសមត្ថកិច្ចចាប់ខ្លួនដោយជាប់ចោទពីបទរំលោភលើទំនុកចិត្ត កេងប្រវ័ញ្ចប្រាក់ថៅកែចំនួន ២៦.៧១១,៨០ដុល្លារ សង្ស័យថាយកទៅផ្គាប់ផ្គុនគូស្នេហ៍ ។

ទាក់ទិននឹងករណីនេះសមត្ថកិច្ចបានប្រាប់ឱ្យដឹងថា ជនជាប់ចោទពីបទរំលោភលើទំនុកចិត្តនេះឈ្មោះអឹុម សូដាវី ភេទស្រី អាយុ៣១ឆ្នាំ ជាកម្មករលក់ប្រេងឥន្ធនៈនៅ ស្ថានីយប្រេងឥន្ធនៈខៀវកាយ កាល់តិច ស្ថិតក្នុងភូមិមេភ្លើង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង និងមានទីលំនៅភូមិព្រៃឆ្លាក់ សង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀង ។ ប្រភពឱ្យដឹងសមត្ថកិច្ចដដែលបានបន្តឱ្យដឹងទៀតថា នាងអឹុម សូដាវី បានធ្វើជាកម្មករនៅស្ថានីយប្រេងឥន្ធនៈកាល់តិចខៀវកាយ នេះចាប់តាំងពីឆ្នាំ១៩៩៨ រហូតមកដល់ឆ្នាំ២០១២ នេះ កន្លងមកពុំដែលមានបញ្ហាទេទើបតែថ្ងៃទី៣០ ធ្នូ ២០១២ ថៅកែស្ថានីយប្រេងឥន្ធនៈប្តឹងសមត្ថកិច្ចថា នាងបានកិបកេងប្រាក់ចំនួន២៦.៧១១,៨០ដុល្លារ ទើបសមត្ថកិច្ចចាប់ខ្លួននៅថ្ងៃទី៣០ ធ្នូ ២០១២ ។

ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]