ភ្នំពេញ៖ តារាសម្តែងប្រុសរូបសង្ហាលោក ខាត់ វ៉ៃហាំង ពីមួយថ្ងៃទៅមួយថ្ងៃ កាន់តែទទួលបានប្រជាប្រិយភាព ពីសំណាក់មហាជនកាន់តែខ្លាំង ជាមួយនឹងការបង្ហាញមុខក្នុងរឿងភាគល្បីៗជាច្រើន ដែលកំពុងចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍។

ដោយឡែក កាលពីថ្មីៗនេះ កម្លោះសង្ហាមុខកូនកាត់រូបនេះ បានធ្វើឲ្យមហាជន ក៏ដូចជាអ្នកគាំទ្ររបស់ខ្លួន ភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលដែលឃើញលោកថតរូបជាមួយ ឈុតល្ខោនខោល ដែលមើលទៅពិតជាគួរឲ្យចាប់អារម្មណ៍ និងទាក់ភ្នែកមិនណយទេ។

យ៉ាងណាមិញ ទន្ទឹមនឹងការបង្ហោះរូបភាពជាច្រើនរបស់ខ្លួន ក្នុងឈុតល្ខោនខោល លោក ខាត់ វ៉ៃហាំង បានទទួលពាក្យសរសើរ ពីសំណាក់មហាជនមិនតិចនាក់នោះទេ ព្រោះថានៅពេលដែលតារាសម្តែងរូបនេះ គ្រងឈុតសម្លៀកបំពាក់ល្ខោនខោល វ៉ៃហាំង ពិតជាសង្ហាកប់តែម្តង។

ម៉្យាងវិញទៀត អ្វីដែលគួរឲ្យសរសើរជាងនេះទៅទៀតនោះ ត្រង់ថាពេលដែលលោកថតរូប ក្នុងឈុតបុរាណបែបនេះ គឺកំពុងតែផ្សព្វផ្សាយទៅកាន់មហាជន ឲ្យកាន់តែស្គាល់ ពីសម្លៀកបំពាក់ល្ខោនខោលរបស់ខ្មែរផងដែរ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

ប្រភពរូបភាព៖ The G-Rise 

ខាត់ វៃហាំង
ខាត់ វៃហាំង
ខាត់ វៃហាំង
ខាត់ វៃហាំង
ខាត់ វៃហាំង
ខាត់ វៃហាំង
ខាត់ វៃហាំង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ខាត់ វ៉ៃហាំង