បរទេស៖ កញ្ញា ស្រួង ភាវី ទទួលបានចំណាត់ថ្នាក់លេខ៣ ក្នុងការប្រកួតជើងឯកស្នូកឃ័រកម្រិតពិភពលោក បន្ទាប់ពីរូបនាងបានចាញ់កីឡាការិនីជប៉ុនក្នុងលទ្ធផល ៣០-១០ ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រកាលពី២ថៃ្ងមុន។ 

កញ្ញា ស្រួង ភាវី ទទួលបានចំណាត់ថ្នាក់លេខ៣

កីឡាការិនីជម្រើសជាតិកម្ពុជា បានបង្ហាញទម្រង់លេងយ៉ាងល្អ នៅក្នុងវគ្គសន្សំពិន្ទុមុននឹងឡើងដល់វគ្គមួយនេះ។ យ៉ាងណាមិញ សម្រាប់វគ្គ៤នាក់ចុងក្រោយ កញ្ញាបានភ្លាត់ស្នៀតបរាជ័យលើកីឡាការិនីជប៉ុន ដោយលទ្ធផល ៣០-១០ ធើ្វបាត់បង់ឱកាសឡើងទៅដណ្ដើមមេដាយមាស។ 

វគ្គ៨នាក់ចុងក្រោយ មុននឹងភាវី ឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ

ព្រឹត្ដិការណ៍កីឡាស្នូកឃ័រដែលដែលប្រពឹ្រត្ដឡើងក្នុងប្រទេសួទួរគីនេះ ចំណាត់ថ្នាក់លេខ១បានទៅកីឡាការិនីហុល្លង់ ទទួលបានមេដាយមាស ខណៈលេខ២ បានទៅលើកីឡាការិនីជប៉ុន Hida ទទួលបានមេដាយប្រាក់ និងកីឡាការិនី ស្រួង ភាវី ទទួលបានមេដាយសំរិទ្ធ ហើយកញ្ញាក៏នឹងទទួលបានប្រាក់បន្ថែមចំនួន ៦៤លានរៀល តាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាលកម្ពុជា៕ 

កញ្ញា ស្រួង ភាវី
កញ្ញា ស្រួង ភាវី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]