ភ្នំពេញ៖ V11 និង V11i ទើបតែសម្ពោធពីរថ្ងៃជាប់គ្នាកាលពីសប្តាហ៍មុន ដែលមួយថ្ងៃសម្ពោធប្រកាសអំពីតម្លៃជាផ្លូវការជាមួយម្ចាស់នានាទូទាំងប្រទេស និងមួយថ្ងៃទៀតគឺកម្មវិធីដ៏ធំ vivo Music Run Glow Concert មានការចូលរួមពីយុវវ័យយ៉ាងច្រើនហួសការរំពឹងទុករបស់ក្រុមហ៊ុន។

ក្រុមហ៊ុន vivo បានឲ្យអតិថិជនរបស់ខ្លួនធ្វើការកក់ទុកមុននូវម៉ូដែល V11 និង V11i តាំងពីមុនថ្ងៃសម្ពោធទៅទៀត និងបន្តការកក់នេះបន្ទាប់ពីការសម្ពោធ។ ប៉ុន្តែតាមរយៈផេកផ្លូវការរបស់ក្រុមហ៊ុនបានឲ្យដឹងថា ចាប់ពីថ្ងៃនេះតទៅគឺម៉ូដែល V11 និង V11i បានចេញលក់ជាផ្លូវការហើយ ដូចនេះរាល់អតិថិជនទាំងអស់ដែលបានកក់មុននោះ គឺអាចទៅទទួលយកទូរស័ព្ទដែលខ្លួនបានកក់ទុក និងចំពោះអតិថិជនដែលមិនទាន់បានកក់ ក៏អាចទៅធ្វើការជាវទូរស័ព្ទ បានតាមបណ្តាហាងលក់ទូរស័ព្ទនានាទូទាំងប្រទេស។ 

ស្មាតហ្វូន vivo V11 និង V11i

ក្នុងនោះផងដែរ រាល់អតិថិជនដែលទៅជាវទូរស័ព្ទម៉ូដែល V11 តម្លៃ 399$ និង V11i តម្លៃ 299$ ពេលនេះគឺនឹងទទួលបានកាដូជាច្រើនដូចជា៖ ដបទឹក ដងសែលហ្វី កាស និងបន្តោង I-Ring vivo។

ក្រុមហ៊ុន vivo លើកនេះពិតជាធ្វើបានល្អមែនទែន ទាំងបច្ចេកវិទ្យាដ៏ទំនើបតែតម្លៃសមរម្យ ព្រមទាំងការសម្ពោធដ៏ធំ ដែលក្រុមហ៊ុនទូរស័ព្ទផ្សេងៗមិនធ្លាប់មានពីមុនផងដែរ។ 

ការថែមជូនពីស្មាតហ្វូន vivo V11 និង V11i

ពេលនេះយើងទៅមើលលក្ខណៈពិសេសរបស់ម៉ូដែល V11 និង V11i៖
+ចំពោះ V11 ដែលមានចំនុចពិសេសដូចជា:
-បច្ចេកវិទ្យាដោះសោ ដោយស្កេនក្រយៅដៃលើអេក្រង់ដ៏ទំនើប (Fingerprint Scanning)
-បច្ចេកវិទ្យាដោះសោដោយ ស្កេនមុខ (Face Access)
-អេក្រង់លាតធំជាងមុនទំហំ 6.41inch " (FHD+Super AMOLED)+2340*1080
-ថាមពលថ្មទំហំធំ 3400mAh + បច្ចេកវិទ្យាសាកថ្មផ្លេកបន្ទោរ សាកថ្ម 5​ នាទី និយាយបានដល់ 2 ម៉ោង 30 នាទី
-បច្ចេកវិទ្យា AI HDR, AI Face Beauty ,AI Portrait Framing ដែលអាចថតរូបភាពព្រាលកាន់តែស្អាត
-កាមេរ៉ាមុខ 25MP/ កាមេរ៉ាក្រោយ 12MP+5MP (24 Million Photographic Units)
-មានពីរពណ៌គឺ Starry Black និង Nebula Blue
-Funtouch OS_4.5/Android 8.1
-Qualcomm 660AIE Octa-core 1.95GHz
-RAM 6GB + ROM 128GB

ស្មាតហ្វូន vivo V11

+ចំពោះ V11i ដែលមានចំនុចពិសេសដូចជា:
-បច្ចេកវិទ្យាដោះសោ ដោយស្កេនក្រយៅដៃខាងក្រោយ (Finger Print)
-បច្ចេកវិទ្យាដោះសោ ដោយស្កេនមុខ (Face Access)
-អេក្រង់ 6.3inch" (FHD+2280*1080) IPS
-ថាមពលថ្មទំហំធំ 3315mAh + បច្ចេកវិទ្យាសាកថ្មផ្លេកបន្ទោរ សាកថ្ម 5 នាទី និយាយបានដល់ 3 ម៉ោង 48 នាទី
-បច្ចេកវិទ្យា AI Portrait Framing, AI HDR, AR Sticker, AI Face Beauty ដែលអាចថតរូបភាពកាន់តែស្អាត
-កាមេរ៉ាមុខ 25MP/ កាមេរ៉ាក្រោយ 16MP+5MP(24 Million Photographic Units)
-មានពីរពណ៌គឺ Starry Black និង Nebula Blue
-Funtouch OS_4.5/Android 8.1
-P60 Octa_core 2.0GHz
-RAM 4GB + ROM 128GB (MicroSD Card Up to 256GB) 

ស្មាតហ្វូន vivo V11i

លក្ខណៈពិសេសប៉ុណ្ណេះ អាចឲ្យអ្នកទាំងអស់គ្នាពិចារណាបានលើម៉ូដែល V11 និង V11i របស់ក្រុមហ៊ុន vivo ដូចនេះចំពោះអតិថិជនដែលចាប់អារម្មណ៍នោះអាចទៅធ្វើការជាវបានហើយ តាមបណ្តាហាងលក់ទូរស័ព្ទនានាទូទាំងប្រទេស។

ព័ត៌មានបន្ថែមសូមចូលទៅកាន់ផេក vivo: https://www.facebook.com/vivosmartphonekh/ 

ស្មាតហ្វូន vivo V11 និង V11i

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]