ជប៉ុន៖ កាលពីប៉ុន្មានថ្ងៃមុននេះ តារាចម្រៀង ឱក សុគន្ធកញ្ញា និងក្រុមការងារបានចាកចេញពីមាតុភូមិកំណើត ហោះឆ្ពោះទៅសម្ដែងនៅប្រទេសជប៉ុន ដែលមានទាំងអ្នកនាង ចាន់ កែវនិមល រួមនឹងលោក ឆន សុវណ្ណារាជ ផងដែរ។

ប៉ុន្តែអ្វីដែលគ្រប់គ្នាមិននឹកស្មានដល់ ទៅក្រៅប្រទេសលើកនេះ សូម្បីតែអនាគតស្វាមី កញ្ញា ដែលមហាជនស្គាល់ថា ជាអង្គនាយករងរបស់ទូរទស្សន៍ ហង្សមាស គឺលោក អ៉ឹង សុខលី ក៏តាមទៅមើលថែនាងដល់ជប៉ុនដែរ។

ទង្វើនេះអាចបង្ហាញច្បាស់ណាស់ ទំនាក់ទំនងស្នេហារបស់អ្នកទាំង២ ពិតជាផ្អែមល្ហែមនឹងគ្នាខ្លាំងណាស់ ហើយគ្រាន់ឃើញក៏គួរឲ្យច្រណែនដែរ។

គួររម្លឹកដែរថា មួយរយៈពេលចុងក្រោយនេះ រូបភាពស្នេហាកម្លោះក្រមុំទាំង២ កាន់តែបើកចំហខ្លាំងឡើង ពីមួយថ្ងៃទៅមួយថ្ងៃ ក្នុងនោះក៏មានដំណឹងជាច្រើនបានលេចឮតៗគ្នាថា អាពាហ៍ពិពាហ៍ពួកគេ អាចនឹងប្រារព្ធឡើងនៅចុងឆ្នាំនេះទៀតផង៕

ឱក សុគន្ធកញ្ញា
ឱក សុគន្ធកញ្ញា
ឱក សុគន្ធកញ្ញា
សុគន្ធកញ្ញា និងអនាគតស្វាមី
សុគន្ធកញ្ញា និងអនាគតស្វាមី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឱក សុគន្ធកញ្ញា