ភ្នំពេញ៖ មកដល់ថ្មីទៀតហើយ ទូរស័ព្ទស្មាតហ្វូនសេរ៊ីចុងក្រោយបង្អស់របស់ Huawei ម៉ូដែល«Huawei Nova 3i» ដែលគេចាត់ទុកថាជា អធិរាជកំពូលល្បឿន អាចលេងហ្គេមបានម៉ាអែមយ៉ាងសប្បាយគ្មានទាស់ចិត្តនោះ ទីបំផុតបានដាក់លក់ជាផ្លូវការនៅលើទីផ្សារកម្ពុជាហើយ។

ជាការពិតណាស់ ទូរស័ព្ទស្វាតហ្វូនសេរ៊ីថ្មីប្រកបដោយភាពច្នៃប្រឌិតម៉ូដែល «Huawei Nova 3i»នេះ បានទាក់ទាញក្រសែភ្នែកមហាជន សឹងតែដកចិត្តមិនរួចជាមួយនឹង ការរចនាតួទូរស័ព្ទយ៉ាងទាក់ទាញ ដោយមានគែមកោងរលើបរលោងចែងចាំងដូចគ្រាប់ពេជ្រស្រស់ស្អាតល្អឥតខ្ចោះតែម្តង។

មិនតែប៉ុណ្ណោះ ផ្ទៃខាងមុខនៃអេក្រង់កោងមានទំហំរហូតដល់ទៅ ៦.៣ អ៉ីង IPS ដែលមានកម្រិតបង្ហាញ Screen full HD+ លាតសន្ធឹងស្ទើរពេញផ្ទៃខាងមុខ ហើយបើទោះបីជាមើលពីចំហៀងក៏មានលក្ខណៈស្មើល្អផងដែរ។ លើសពីនេះ ម៉ូដែល «Huawei Nova 3i»នេះ គឺមិនមានប៊ូតុងចុចនៅខាងមុខដូចជា ម៉ូដែល P20 នោះទេ ប៉ុន្តែវាមានក្បាលខាងលើឆក ដូចជាកំពូលស្មាតហ្វូនល្បីៗនៅលើពិភពលោកដែរ។

Huawei Nova 3i
ម៉ូដែល«Huawei Nova 3i»
ម៉ូដែល«Huawei Nova 3i»

យ៉ាងណាមិញ ទូរស័ព្ទស្មាតហ្វូន «Huawei Nova 3i» ក៏មានផ្ទុកនូវកន្លែងស្តាប់សម្លេង និងបំពាក់ដោយកាមេរ៉ាមុខចំនួន២គ្រាប់ ដោយមួយគ្រប់ធំមានទំហំ ២៤មេហ្គាភិកសែល និងមួយគ្រាប់ទៀត មានទំហំ២មេហ្គាភិសែលសម្រាប់ការថតព្រាលBackground ជាមួយនឹងបច្ចេកវិទ្យា AI Smart Camera ដោយអាចធ្វើការស្កែនមុខដោះសោរបែប 3D គ្រប់មុខនិងគ្រប់ស្ថានភាពពន្លឺផងដែរ។

រីឯផ្ទៃខាងក្រោយវិញ ក៏បានគ្របដណ្តប់ទៅដោយផ្ទៃកញ្ចក់កោងរលើបរលោង និងជាពិសេសគឺមានបំពាក់នូវភ្លើង Flash មួយ ព្រមទាំងមានភ្ជាប់នូវប្រព័ន្ធស្កែនក្រយ៉ៅដៃដែលមានល្បឿនលឿន ថែមទាំងមានកាមេរ៉ាក្រោយចំនួន២គ្រាប់ អមជាមួយនឹង AI Smart Camera អាចផលិតវីដេអូបានកម្រិត Full HD 1080p-60fps ថែមទៀតផងដែរ។ តួយ៉ាង សម្រាប់ការថតរូបវិញគឺមានកម្រិត ១៦MP និងអាចថតរូបជាប្រភេទ Raw File បានយ៉ាងល្អដូចជាពពួកកាមេរ៉ាប្រភេទ DSLR ដែរ។

ផ្ទៃខាងមុខរបស់ «Huawei Nova 3i»
ផ្ទៃខាងមុខរបស់ «Huawei Nova 3i»

សរុបមក «Huawei Nova 3i» នេះ នៅមិនទាន់ក្លាយជាកំពូលស្វាតហ្វូននៅឡើយនោះទេ ប៉ុន្តែវាបានបំពាក់ទៅដោយបច្ចេកវិទ្យាខ្ពស់ គុណភាពល្អ និងមានរចនាបទឡូយហួសពីការស្មាន និងអាចហៅបានថាជា អធិរាជល្បឿន អេក្រង់កោងគែម ដែលអាចឲ្យយើងលេងហ្គេមបានមួយសប្បាយ ថតរូបបានមួយអ៉ែម និងស៊្វែលហ្វីបានមួយកប់អស់បារម្ភរីករាយសប្បាយគ្មានដែនកំណត់តែម្តង៕

ំ៉ម៉ូដែល«Huawei Nova 3i»
ផ្នែកខាងក្រោយរបស់ «Huawei Nova 3i»
ផ្ទៃខាងមុខរបស់ «Huawei Nova 3i»
ផ្នែកខាងក្រោយរបស់ «Huawei Nova 3i»
«Huawei Nova 3i»

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]