អុីតាលី៖ ខ្សែការពារឆ្វេងរបស់ក្លិបសេះបង្កង់ Juventus កីឡាករ Alex Sandro បានបង្ហើបឲ្យដឹងពីថា មិត្តរួមក្រុមរបស់គេកីឡាករ Cristiano Ronaldo កំពុងតែព្យាយាមប្រឹងប្រែងនៅក្នុងការហ្វឹកហាត់កាន់តែខ្លាំងថែមទៀត ក្រោយទទួលបានកាតក្រហមនៅក្នុងក្របខណ្ឌ Champions League ។

Alex Sandro
Cristiano Ronaldo

អតីតខ្សែប្រយុទ្ធរបស់ក្លិបបិសាចក្រហម Manchester United នេះដែរត្រូវបានអាជ្ញាកណ្តាលសម្រេចឲ្យកាតក្រហម និងបណ្តាញរូបគេឲ្យចេញពីទីលានប្រកួតក្នុងទឹកដីរបស់ក្រុម Valencia កាលពីថ្ងៃ ពុធ កន្លងទៅក្រោយគេបានទៅទាញសក់របស់ខ្សែការពារ Jeison Murillo ។

បើទោះបីជា គេបានឃើញខ្សែប្រយុទ្ធក្រុមជម្រើសជាតិព័រទុយហ្គាល់នេះ ដើរចេញពីទីលានទាំងទឹកភ្នែកពិតមែន ប៉ុន្តែរូបគេមិនបានអស់សង្ឃឹមនោះទេ ហើយខ្សែការពារ Alex Sandro ដែលជាមិត្តរួមក្រុមរបស់គេក៏បានបង្ហើបឲ្យ Sky Sport Italia ដឹងដែរថា៖ «ខ្ញុំបានឃើញគាត់ពោរពេញទៅដោយការលើកទឹក។ គាត់មានបទពិសោធន៍ជាច្រើន ហើយគាត់ប្រហែលជាដឹងថាអ្វីដែលបានកើតឡើងគឺគ្រាន់តែជាអតីតកាល។ គាត់កំពុងតែសម្លឹងទៅមុខជានិច្ច ហើយគាត់ក៏ខិតខំហ្វឹកហាត់ក្នុងការទាត់បញ្ចូលទីកាន់តែខ្លាំងជាងមុនផងដែរ។ ពួកយើងរៀនយល់ពីគ្នាបានច្រើនមិនតែនៅក្នុងទីលានឬក្រៅទីលាននោះទេ»។

Cristiano Ronaldo

គួរឲ្យដឹងថា បន្ទាប់ពីខ្សែប្រយុទ្ធ Cristiano Ronaldo ទទួលបានកាតក្រហមនៅក្នុងក្របខណ្ឌ Champions League ជាលើកដំបូងរួចមក រូបគេបានប្រឹងប្រែងធ្វើការហ្វឹកហាត់យ៉ាងខ្លាំង ហើយនេះក៏ដោយសារតែការពិន័យគឺសម្រាប់តែក្របខណ្ឌ Champions League តែប៉ុណ្ណោះ ដោយឡែកការប្រកួតនៅក្នុងលីកកំពូលរបស់អុីតាលីវិញរូបគេនៅតែអាចចូលលេងវិញបានធម្មតា៕

Cristiano Ronaldo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]