ព្រះសីហនុ៖ កាលពីថ្មីៗនេះ យោងទៅតាមការបង្ហោះវីដេអូមួយ នៅលើគណនីហ្វេសប៊ុកផ្លូវការរបស់ លោក ម៉ា ដូណា ដែលជាតារាពហុជំនាញ បានជួបនូវរឿងមួយដែលហួសចិត្តខ្លាំង ជាមួយនឹងការស្នាក់នៅរបស់លោក ក្នុងការទៅបំពេញភារកិច្ច របស់ខ្លួន នៅឯក្រុងព្រះសីហនុ បង្កការភ្ញាក់ផ្អើលខ្លាំងមែនទែន ពីបណ្ដាអ្នកគាំទ្រលោក។

ជាមួយនឹងហេតុការណ៍ ចង់បាក់ចង្កេះនោះដែរ លោក ម៉ា ដូណា ដែលជាតារាសម្ដែង និងជាតារាចម្រៀង Original Song បានឲ្យដឹងថា បន្ទប់ដែលលោកបានជួលសម្រាកនោះ មានតម្លៃក៏ថ្លៃគួរសមដែរ ប៉ុន្តែធាតុពិតបែរជាគ្មានស្តង់ដាអនាម័យ និយាយរួមគឺគគ្រិចតែម្តង ដែលធ្វើឲ្យលោកនឹកហូសចិត្តជាខ្លាំង។

ក្នុងនោះ លោកក៏បានផ្ដែផ្ដាំដល់ភ្ញៀវទេសចរជាតិ ក៏ដូចជាអន្តរជាតិទាំងអស់ ដែលមានបំណងចង់មកលេងកម្សាន្តនៅកំពង់សោម ឲ្យបង្កើនការប្រុងប្រយ័ត្ន ឬស៊ើបមុនឲ្យច្បាស់ ពីការស្នាក់នៅ មិនថាផ្ទះសំណាក់ ឬសណ្ឋាគារនោះឡើយ ចៀសវាងជួបរឿងស៊យដូចជារូបលោកផងដែរ។ 

គួរឲ្យដឹងផងដែរថា តារាពហុជំនាញ លោក ម៉ា ដូណា ឃើញថា មួយរយៈពេលចុងក្រោយនេះ ពោលគឺក្នុងឆ្នាំ២០១៨ នេះ ហាក់ឡើងកូដខ្លាំងតែម្តង ក្នុងអាជីពជាតារាសិល្បៈនេះ ជាពិសេសនោះ លោកតែងតែត្រូវបានគេអញ្ជើញឲ្យមានវត្តមាន ក្នុងកម្មវិធីតូចធំជាប់ជាហូរហែ សឹងតែរកពេលសម្រាកមិនបានទៀតផង៕

ដើម្បីចង់ជ្រាបកាន់តែច្បាស់ថាយ៉ាងណានោះ សូមទស្សនាវីដេអូខាងក្រោមនេះ៖

លោក ម៉ា ដូណា
បន្ទាប់ លោក ម៉ា ដូណា ស្នាក់នៅ
លោក ម៉ា ដូណា
លោក ម៉ា ដូណា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ម៉ា ដូណា