ភ្នំពេញ៖ កាលពីយប់មិញ MV បទ«ខ្ញុំលែងត្រូវការស្នេហា» របស់កំពូលតារាចម្រៀងសំឡេងធ្ងន់ លោក ខេមរៈ សិរីមន្ត បានចេញជាផ្លូវការ លើផេកហ្វេសប៊ុករបស់ផលិតកម្មរស្មីហង្សមាស។

ជាមួយគ្នានេះដែរ អ្វីដែលធ្វើឲ្យទស្សនិកជន កាន់តែចាប់អារម្មណ៍ ក្នុងបទថ្មីនោះក៏មានការចូលរួមសម្ដែង ពីកញ្ញា ម៉ារី  ដែលជាតារាស្រីនិយមលេងស្ទីលស៊ិចស៊ីខ្លាំង ផងដែរ។

តួយ៉ាង គ្រាន់តែ MV បទ «ខ្ញុំលែងត្រូវការស្នេហា» ចេញមិនបានប៉ុន្មានផង សន្ទុះនៃការគាំទ្រ និងអ្នកចូលទស្សនាគឺមានយ៉ាងច្រើន ព្រោះក្រៅពីមានអត្ថន័យពីរោះចាក់ដោតបេះដូង សូម្បីតែការសម្ដែងរបស់តួអង្គនីមួយៗ ក៏ពូកែសម្ដែងបានយ៉ាងប៉ិនប្រសប់ទៀតផង។

គួររម្លឹកដែរថា តារាសម្ដែងស្រីល្បីរឿងស៊ិចស៊ីកញ្ញា ម៉ារី មួយរយៈចុងក្រោយនេះនាងពិតជាកម្រចេញសម្ដែងខ្លាំងណាស់ ស្រាប់ពេលថ្មីៗនេះ នាងក៏បានលេចមុខចេញសម្ដែងផ្ទាល់ សុទ្ធតែជាមួយលោក ខេមរៈ សរិរីមន្ត ជាហេតុនាំឲ្យមហាជនមានការភ្ញាក់ផ្អើលតែម្ដង៕

ចង់ជ្រាបកាន់តែច្បាស់ តោះទស្សនាវីដេអូទាំងអស់គ្នា៖

តារាស៊ិចស៊ី ម៉ារី
តារាស៊ិចស៊ី ម៉ារី
តារាស៊ិចស៊ី ម៉ារី
តារាស៊ិចស៊ី ម៉ារី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ម៉ារី(តារាម៉ូដែល និងសម្តែង)