បរទេស៖ ខែ្សប្រយុទ្ធរបស់ក្រុមជម្រើសជាតិអាហ្សង់ទីន កីឡាករ Sergio Augero បានសម្រេចបន្ដកុងត្រាជាមួយក្រុមមេឃខៀវ Manchester City រហូតដល់ឆ្នាំ២០២១។ 

កីឡាករ Sergio Augero

Aguero បានបំបែកកំណត់ត្រារបស់វីរបុរស Eric Brook ដែលគ្មានអ្នកណាបំបែកបានអស់ពេល ៧៨ឆ្នាំ កាលពីខែវិច្ឆិកា ឆ្នាំមុន ក្លាយជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេរបស់ក្លិប ខណៈកុងត្រាថ្មីនេះនឹងធើ្វឲ្យអតីតកីឡាករក្រុម Atletico Madrid នេះ ទទួលបានថ្លៃនឿយហត់ប្រមាណ ២២ម៉ឺនផោនក្នុងមួយសប្ដាហ៍។ 

កីឡាករ Sergio Augero

អំឡុងរដូវក្ដៅដែលទើបកន្លងផុតទៅថ្មីៗនេះ ក្រុមយក្សរបស់អេស្ប៉ាញ At.Madrid បានចាប់អារម្មណ៍ចុះកុងត្រានាំ Augero មកកាន់ក្លិបសាជាថ្មី ប៉ុន្ដែរូបគេសម្រេចបន្ដអាជីពនៅអង់គ្លេសនេះ និងរំពឹងឈ្នះពានជាហូរហែរទៀត។ 

កីឡាករ Sergio Augero

កីឡាករស៊ុតបញ្ចូលទីច្រើនជាងគេប្រចាំប្រវត្ដិសាស្រ្ដក្លិបនេះ បាននិយាយក្រោយចុះហត្ថលេខាលើកុងត្រាថ្មីថា៖ «គំនិតរបស់ខ្ញុំគឺចង់នៅទីនេះរយៈពេល១០ឆ្នាំ។ ខ្ញុំនៅទីនេះបាន៧ឆ្នាំហើយ ដូច្នេះវានឹងឡើងរហូតដល់១០ឆ្នាំ ពេលកុងត្រារបស់ខ្ញុំផុត។ វាជាហេតុផលចម្បងដែលខ្ញុំចុះកុងត្រា។ ខ្ញុំសប្បាយចិត្ដ ព្រោះពួកគេឲ្យតម្លៃខ្ញុំ តាំងពីថៃ្ងដំបូងដែលខ្ញុំចូលមកទីនេះ»៕  

កីឡាករ Sergio Augero

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]