តាមប្រភពពត៌មាន AP បានឲ្យដឹងថា មានហេតុការណ៍ដ៏អស្ចារ្យមួយ បានកើតឡើង នៅឯមន្ទីរពេទ្យ Summa Akron រដ្ឋ Ohio សហរដ្ឋអាមេរិក ដោយស្រ្តី២នាក់ បានផ្តល់កំណើត ដល់កូនរបស់ពួកគេក្នុងថ្ងៃតែមួយ ដោយខុសគ្នា តែ២ម៉ោងតែប៉ុណ្ណោះ ហើយដែលស្រ្តីទាំងពីរនាក់នេះ ជាកូនភ្លោះនឹងគ្នា។

សេចក្តីរាយការណ៍ បានឲ្យដឹងថា ស្រី្តជាម្តាយទាំងពីរនាក់នេះ មានឈ្មោះ Aimee Nelson និង Ashlee Nelson មានអាយុ ១៩ឆ្នាំដូចគ្នា។ ពួកគេមិនបានរៀបចំគំរោងនឹង ផ្តល់កំណើតក្នុងពេលតែមួយនោះទេ ដែលនេះជារឿងមួយគួរអោយភ្ញាក់ផ្អើល និងអស្ចារ្យណាស់ សម្រាប់ពួកគេដែលជាកូនភ្លោះនឹងគ្នា បែបនេះ។

តាមពិតទៅ គឺពួកគេគួរតែ កើតខុសថ្ងៃគ្នា រយៈពេល ១អាទិត្យឯណោះ បើតាមការប្រាប់ឲ្យដឹងពី គ្រូពេទ្យដែលជួយសំរាលកូន ដល់ពួកគេទាំង២នាក់។ យ៉ាងណាមិញ ចំពោះកូនរបស់ Aimee មានឈ្មោះ Donavyn Scott Bratten កើតនៅថ្ងៃទី ៣១ ធ្នូ វេលាថ្ងៃត្រង់ នៅថ្ងៃតែមួយជាមួយនឹងកូនរបស់ Ashlee ដែរ តែនៅវេលាម៉ោង ២រសៀល។   

តើប្រិយមិត្តយល់យ៉ាងណាដែរ?



ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]