ភ្នំពេញ៖ ក្តីស្នេហារបស់ តារាសម្តែងស្រី កុល ដាវី និង គូស្នេហ៍ លោក សុខ រក្សាកាន់តែផ្អែមល្ហែម និងស្រលាញ់ពីមួយថ្ងៃទៅមួយថ្ងៃ។ ប៉ុន្តែទោះបីជាយ៉ាងណារហូតមកពេលនេះ ក៏អ្នកទាំងពីរ មិនទាន់មានដំណឹងល្អ ជាមួយគ្នានោះដែរ។

ក្នុងនោះ នាពេលបច្ចុប្បន្ន តារាស្រីរូបនេះ ក៏បានបង្កើនមុខរបរបន្ថែមជាមួយគូស្នេហ៍ ក្រៅពីអាជីពសិល្បៈ ដោយលក់សម្លៀកបំពាក់តាមហ្វេសប៊ុក។ ជាពិសេស របរនេះ ក៏ទទួលបានការគាំទ្រ ពីសំណាកនិងលក់ដាច់មិនណយដែរ។ 

ដោយឃើញ កុល ដាវី លក់ដាច់បែបនេះ ធ្វើឲ្យ គូស្នេហ៍ លោក សុខ រក្សា ឈរអោបដៃមើលមិនកើត ក៏លោក សម្រេចចិត្ត ជួយសម្រាលទុក្ខលំបាកនាង ដោយសុខចិត្តស្លៀកឈុតសម្លៀកបំពាក់នារី ឡាយតាមវីដេអូ។

ក្រោយពីបានឃើញទង្វើរបស់លោក សុខ រក្សា ដែលធ្វើដាក់ គូស្នេហ៍បែបនេះ បានធ្វើឲ្យ អ្នកគាំទ្រ មានការរំភើបចិត្តជំនួស និងសរសើរ ដែលលោក មិនខ្លាចខ្មាស់អៀន ពេលស្លៀកឈុតស្រីៗ ឡាយតាមហ្វេសប៊ុក យ៉ាងដូច្នេះ៕

កុល ដាវី និង គូស្នេហ៍ លោក សុខ រក្សា
កុល ដាវី និង គូស្នេហ៍ លោក សុខ រក្សា
កុល ដាវី
លោក សុខ រក្សា
លោក សុខ រក្សា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]