ភ្នំពេញ៖ ការបង្ហាញវត្តមានសមាជិកថ្មី របស់តារាសម្ដែងសាច់សខ្ចី អ្នកនាង គង់ ចាន់ស្រីមុំ និងស្វាមីសង្ហាលោក គឹម​ សីហា បានធ្វើឲ្យគ្រួសារតូចមួយនេះ កាន់តែមានភាពកក់ក្ដៅខ្លាំងឡើង។

ដោយឡែក បើគិតមកដល់ពេលនេះ អ្នកម្ដាយហាយសូរ វ័យក្មេង គង់ ចាន់ស្រីមុំ ក៏បានផ្អាកខ្លួនពីសិល្បៈ អស់ពេលជាច្រើនឆ្នាំហើយដែរ ។ ហើយក្នុងនោះក៏មាន ទស្សនិកជន មិត្តអ្នកគាំទ្រជាច្រើន ពិតជាចង់ឃើញនាងត្រឡប់មកប្រឡូកវិស័យនេះវិញខ្លាំងណាស់។

យ៉ាងណាមិញ អ្វីដែលគ្រប់គ្នានឹកស្មានមិនដល់នោះ ស្រាប់តែមុននេះលើផេកផ្លូវការរបស់អ្នកនាង ក៏បានចែកចាយរូបភាពជាលក្ខណៈម៉ូដែលកូនក្រមុំ ក្នុងឈុតបុរាណ ដោយឆ្លៀតបង្ហើបថា នាងនឹងចាប់ផ្ដើម អាជីពនេះជាថ្មី។

ការប្រកាសវិលត្រឡប់មកសម្ដែងលើកនេះ គឺជាដំណឹងដ៏ពិសេស ដែលធ្វើឲ្យហ្វេនអ្នកគាំទ្រ សប្បាយ ពេញចិត្តជាខ្លាំង ព្រោះតែមិនយូរឆាប់ទៀតទេ គ្រប់គ្នានឹងបានទស្សនា ការសម្ដែងរបស់អ្នកនាងមិនខាន៕

គង់ ចាន់ស្រីមុំ
គង់ ចាន់ស្រីមុំ
គង់ ចាន់ស្រីមុំ
គង់ ចាន់ស្រីមុំ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

គង់ ចាន់ស្រីមុំ