រាជធានីភ្នំពេញ៖ បើស្ថានភាពបេះដូងកាន់តែល្អ រចនាសម្ព័ន្ធរបស់ឆ្អឹង និងសាច់ដុំកាន់តែរឹងមាំ ប្រព័ន្ធប្រសាទដំណើរការកាន់តែប្រសើរ ទាំងនេះ គឺជាអត្ថប្រយោជន៍សុខភាពជាច្រើន ដែលយើងអាចទទួលបានពីការរត់ហាត់ប្រាណជាប្រចាំសាមញ្ញៗ ដែលមិនត្រូវការចំណាយច្រើន។ លើសពីនេះ ការរត់ជាប្រចាំថែមទាំងអាចបន្ថយល្បឿននៃការវិវត្តទៅរកភាពចាស់ទ្រុឌទ្រោម និងកាត់បន្ថយហានិភ័យនៃជំងឺមហារីក និងជំងឺធ្ងន់ធ្ងរដទៃទៀតផងដែរ ។

ដោយយល់ច្បាស់ពីគុណប្រយោជន៍សម្រាប់សុខភាពទាំងនេះ ក្រុមហ៊ុនធានារ៉ាប់រងជីវិត អេ អាយ អេ (ខេមបូឌា) ឡាយហ្វ៍ អ៊ិនសួរេន ម.ក (“អេ អាយ អេ ខេមបូឌា”) បានបង្កើតជាផ្លូវមួយសម្រាប់ការដើរ និងការរត់ហាត់ប្រាណជាសាធារណៈ។

AIA បង្កើតផ្លូវសម្រាប់ការរត់ហាត់ប្រាណ

ផ្លូវរត់ AIA” ត្រូវបានបង្កើតឡើងក្នុងគោលបំណងជួយឲ្យប្រជាជនខ្មែរទទួលបានអត្ថប្រយោជន៍ពីការរស់នៅប្រកបដោយសុខភាពល្អ។ ដោយមិនចាំបាច់បារម្ភអំពីចរាចរណ៍ដ៏មមាញឹកនៅក្នុងទីក្រុង អ្នកដើរ និងអ្នករត់ទាំងឡាយ អាចហាត់ប្រាណដោយមិនមានការរំខាន ហើយថែមទាំងមានការលើកទឹកចិត្តតាមរយៈបង្គោលស្លាកសញ្ញាបង្ហាញចម្ងាយផ្លូវរៀងរាល់ ៥០ម៉ែត្រ នៅលើផ្លូវរត់នេះ។

ផ្លូវរត់ AIA” ត្រូវបានសម្ពោធ និងអបអរសាទរដោយបុគ្គលិក និងទីប្រឹក្សាផែនការជីវិត AIA រាប់រយនាក់។ ថ្លែងនៅក្នុងពិធីសម្ពោធនោះ នាយកប្រតិបត្តិប្រចាំតំបន់របស់ AIA លោក Jacky Chan បានមានប្រសាសន៍ថា៖ 

«AIA ប្តេជ្ញាជួយឲ្យប្រជាពលរដ្ឋជាទូទៅ ដោយរួមទាំងប្រជាជនខ្មែរទាំងអស់ផងដែរ ទទួលបានសុខភាពល្អ រស់នៅបានយូរអង្វែង និងមានជីវិតកាន់តែប្រសើរ។ ប្រជាជននៅកម្ពុជា ចាប់អារម្មណ៍ និងយល់ដឹងអំពីសុខភាពរបស់ពួកគេកាន់តែច្រើនឡើងៗ ហើយយើងនៅទីនេះដើម្បីជួយពួកគាត់អាចចាប់ផ្តើម ថែរក្សា និងលើកកំពស់បែបផែននៃការរស់នៅប្រកបដោយសុខភាពល្អ។ ផ្លូវរត់ AIA ដែលបានសម្ពោធនៅថ្ងៃនេះ ផ្តល់ជាមូលដ្ឋានដ៏មានប្រសិទ្ធិភាព និងបើកចំហរចំពោះសាធារណជននៅទីនេះ ឲ្យពួកគាត់អាចចាប់យកនូវបែបផែនរស់នៅបែបនេះបានយ៉ាងងាយស្រួល»។
លោក Jacky Chan និង លោក Richard Bates

លោក Richard Bates អគ្គនាយកក្រុមហ៊ុន អេ អាយ អេ ខេមបូឌា បានយល់ស្រប ដោយបន្ថែមថា៖

«ចាប់តាំងពីដំបូងមកម្ល៉េះ អេ អាយ អេ ខេមបូឌា បានកំណត់យកសុខុមាលភាពប្រជាជនជាចំណុចយកចិត្តទុកដាក់សំខាន់បំផុតសម្រាប់ប្រតិបត្តិការទាំងអស់របស់យើង។ “ផ្លូវរត់ AIA” នេះ គឺជាធាតុផ្សំបន្ថែមលើកិច្ចខិតខំប្រឹងប្រែងជាច្រើនរបស់យើងកន្លងមក ដើម្បីបង្កើតឲ្យមានឥទ្ធិពលវិជ្ជមានសម្រាប់មនុស្សគ្រប់រូប ដោយជំរុញឲ្យមានការរស់នៅ ប្រកបដោយសុខភាពល្អ។ យើងជឿជាក់ថា “ផ្លូវរត់ AIA” មិនត្រឹមតែជួយឲ្យអ្នករាល់គ្នា ធ្វើលំហាត់ប្រាណប៉ុណ្ណោះទេ តែថែមទាំងជម្រុញឲ្យពួកគាត់មានទឹកចិត្ត ឈានជំហានឆ្ពោះ ទៅរកការរស់នៅដោយមានសុខភាពកាន់តែប្រសើរ»។

“ផ្លូវរត់ AIA” មានប្រវែងជាង ៨៥០ម៉ែត្រ លាតសន្ធឹងតាមបណ្តោយច្រាំងទន្លេចតុម្មុខ ចន្លោះសាលសន្និសីទចតុម្មុខ និងកំពង់ចម្លង ភ្នំពេញ-អរិយក្សត្រ។ “ផ្លូវរត់ AIA” នេះ ស្វាគមន៏រាល់សាធារណជន ជាទូទៅដោយមិនគិតថ្លៃ៕ 

ព្រឹត្តិការណ៍រត់ដើម្បីសុខភាពបង្កើតឡើងដោយ AIA
ព្រឹត្តិការណ៍រត់ដើម្បីសុខភាពបង្កើតឡើងដោយ AIA
ព្រឹត្តិការណ៍រត់ដើម្បីសុខភាពបង្កើតឡើងដោយ AIA
ព្រឹត្តិការណ៍រត់ដើម្បីសុខភាពបង្កើតឡើងដោយ AIA
ព្រឹត្តិការណ៍រត់ដើម្បីសុខភាពបង្កើតឡើងដោយ AIA
ព្រឹត្តិការណ៍រត់ដើម្បីសុខភាពបង្កើតឡើងដោយ AIA

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]