ពិភពលោក៖ កើតចាស់ឈឺស្លាប់ ជារឿងចៀសមិនផុតចំពោះមនុស្ស សត្វ រុក្ខជាតិ។ ទោះយ៉ាងណា ពេលព្រាត់មនុស្ស ឬសត្វដែលយើងស្រលាញ់ អារម្មណ៍កើតទុក្ខច្បាស់ជាមកក្រសោបផ្លូវចិត្តជាក់ជាពុំខាន។ មិនខុសពីមនុស្សដែលតែងមានបណ្តាំផ្ញើដល់បងប្អូនកូនចៅជំនាន់ក្រោយដែរ សត្វក៏មានបំណងប្រាថ្នាស្រដៀងគ្នា នៅពេលដឹងថាខ្លួនជិតផុតដង្ហើម។ 

ម្ចាស់អោបឆ្កែនៅដំណាក់កាលចុងក្រោយ

បើតាមពេទ្យសត្វដែលមានបទពិសោធន៍ច្រើនឆ្នាំម្នាក់ អ្វីដែលសត្វចិញ្ចឹមចង់បានបំផុតនៅពេលជិតលាចាកលោកនេះគឺ មានម្ចាស់របស់វានៅក្បែរ នៅអោប នៅបបោសអង្អែល ព្រោះវាមិនចង់ឃ្លាតទៅទាំងអារម្មណ៍ឯកា នៅវិនាទីដែលព្រលឹងត្រូវដកចេញពីខ្លួន ហើយរសាត់តែលតោលកណ្តោចកណ្តែងឆ្លងទៅពិភពផ្សេងនោះទេ។

ឆ្កែនៅដំណាក់កាលចុងក្រោយ

គាត់បានសរសេររៀបរាប់ថា “បើអ្នកជាម្ចាស់សត្វចិញ្ចឹម វាជារឿងចៀសមិនរួចទេ ដែលភាគច្រើនសត្វនោះនឹងស្លាប់ទៅមុន។ ដូច្នេះបើអ្នកត្រូវយកវាទៅកន្លែងពេទ្យសត្វចាក់ថ្នាំឱ្យវាស្លាប់ កុំឱ្យវានៅទាំងឈឺចាប់វេទនា ខ្ញុំចង់ឱ្យគ្រប់គ្នាបានដឹងរឿងមួយ។ អ្នកគឺជាពិភពលោក និងជាបេះដូងនៃឆាកជីវិតរបស់ពួកវា!!! ពួកវាប្រហែលត្រឹមជាចំណែកតូចមួយនៃជីវិតអ្នកមែន ប៉ុន្តែអ្វីដែលពួកវាដឹងគឺ អ្នកជាគ្រួសាររបស់ពួកវា។ វាជាការសម្រេចចិត្តដ៏ពិបាក ហើយវាពិតជាគ្រាំចិត្តសម្បើមណាស់ដែលបាត់បង់ពួកវាទៅ។ 

ឆ្កែនៅដំណាក់កាលចុងក្រោយ

ប៉ុន្តែខ្ញុំអង្វររឿងមួយ គឺកុំទៅណាចោលវា។ កុំឱ្យពួកវាផុតដង្ហើមក្នុងបន្ទប់មួយដែលមានតែមនុស្សមិនស្គាល់មុខ ឬកន្លែងដែលវាមិនចូលចិត្ត។ រឿងដែលភាគច្រើនអ្នកមិនដឹង ហើយចាំបាច់ត្រូវដឹងនោះគឺ វានឹងឆ្លេឆ្លារកអ្នកពេលដែលអ្នកទុកវាចោល!!! វានឹងស្វែងរកមនុស្សជាទីស្រលាញ់នៅគ្រប់បន្ទប់។ វាមិនយល់ថាហេតុអីបានជាអ្នកចាកចេញទៅ ទាំងវាកំពុងឈឺ ភ័យខ្លាច ចាស់ ឬ ជិតស្លាប់ដោយជំងឺមហារីកបែបនេះទេ។ កុំកំសាកដោយគិតថា ពិបាកបើកភ្នែកមើលវាស្លាប់ តែត្រូវគិតពីអារម្មណ៍វានៅគ្រាចុងក្រោយបំផុតនេះ៕”

ឆ្កែដែលបានផុតដង្ហើមទៅ

តើប្រិយមិត្តយល់យ៉ាងណាដែរ?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]