កូរ៉េខាងត្បូង៖ ចាប់តាំងពីសមាជិក៣រូបរបស់ក្រុមចម្រៀងនារី SNSD ដោយមានដូចជា តារាចម្រៀងស្រីSooyoung កញ្ញា Seohyun និង​ កញ្ញា Tiffany បានសម្រេចចិត្ត បញ្ចប់កិច្ចកុងត្រាជាមួយនឹង ផលិតកម្ម SM មក គេចាប់អារម្មណ៍ឃើញថា តារាស្រីទាំង៣ដួងនេះ ក៏បានចាប់ផ្តើមដើរទៅតាមផ្លូវដែល ដែលខ្លួនកំពុងតែរើស ដោយ​Sooyoungនិង Seohyun ប្រឡូកទាំងស្រុង ក្នុងវិស័យសម្តែង និងចុះកុងត្រាជាមួយផលិតកម្ម រីឯ Tiffany ក៏បានទៅរៀនបន្តនៅ សហរដ្ឋអាមេរិកផងដែរ។

ដោយឡែក ត្រឹមរយៈពេល១ឆ្នាំសោះ គេសង្កេតឃើញថា តារាស្រី Tiffany ក៏មានការផ្លាស់ប្តូរជាពិសេសទៅលើការតុបតែងខ្លួនខុសប្លែកពីមុនផងដែរ។ ជាក់ស្តែង ក៏ដូចជារូបថតជាច្រើនសន្លឹក ដែលនាងបានបង្ហោះកាលពីថ្មីៗនេះ តារា Tiffany បានពាក់នូវឈុតក្នុងដូចជាប៊ីគីនី បង្ហាញសាច់ទ្រូងល្វែងលើ ធ្វើឲ្យអ្នកគាំទ្ររំជួលអារម្មណ៍មិនស្ទើរនោះទេ។

ប៉ុន្តែទោះជាយ៉ាងណា អ្នកគាំទ្រជាច្រើនក៏សង្ឃឹមថា នាងក៏ដូចជាសមាជិកក្រុម SNSD ផ្សេងទៀត អាចនឹងវិលត្រឡប់មកជួបជុំគ្នា ជាក្រុមជាថ្មីផងដែរ៕

Tiffany អតីតសមាជិកក្រុម SNSD
Tiffany អតីតសមាជិកក្រុម SNSD
Tiffany អតីតសមាជិកក្រុម SNSD
Tiffany អតីតសមាជិកក្រុម SNSD
Tiffany អតីតសមាជិកក្រុម SNSD
Tiffany អតីតសមាជិកក្រុម SNSD
Tiffany អតីតសមាជិកក្រុម SNSD
Tiffany អតីតសមាជិកក្រុម SNSD
Tiffany អតីតសមាជិកក្រុម SNSD

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]