កាលពីពេលថ្មីៗនេះ ហេតុការណ៏ដ៏គួរឲ្យភ្ញាក់ផ្អើលមួយ បានកើតឡើង ដោយសារតែបុរសដែលជាឪពុក បានថតរូបកូនស្រីរបស់គាត់ ខណៈពេលដែលនាង កំពុងតែចាប់ទាញដៃរបស់គ្រូពេទ្យ ដើម្បីព្យាយាមចេញពីផ្ទៃម្តាយ ។

យោងតាមប្រភពព័ត៌មាន ដេលីមែល របស់សហរដ្ឋអាមេរិក បានឲ្យដឹងថា ហេតុការណ៏ដ៏ភ្ញាក់ផ្អើលមួយ បានកើតឡើង ខណៈពេលដែលស្រ្តីម្នាក់កំពុងតែសំរាលកូន ស្រាប់តែកូននៅក្នុងផ្ទៃនោះ បានដាក់ដៃចេញមកក្រៅ និងបានចាប់ទាញដៃរបស់គ្រូពេទ្យ ដើម្បីព្យាយាមចេញពីផ្ទៃម្តាយទៀតផង។ ប្រភពដដែលបានបន្តទៀតថា ម្តាយរបស់កូនស្រីនោះ មានឈ្មោះថា Alicia Atkins និងប្តីរបស់គាត់មានឈ្មោះថា Randy ដែលគាត់បានថតយករូបកូនស្រី ខណៈពេលដែលគាត់បានឃើញនាង ដាក់ដៃចេញពីក្រៅផ្ទៃ និងបានចាប់ទាញដៃរបស់គ្រូពេទ្យដូច្នេះ។ សូមបញ្ជាក់ផងដែរថា រូបថតមួយនេះ គឺត្រូវបានគេចែកចាយពាសពេញបណ្តាញអិនធើណេត ជាពិសេសបណ្តាញទំនាក់ទំនងសង្គម facebook ហើយក៏ជាហេតុការណ៏ដំបូងគេបង្អស់ នៅលើពិភពលោក ដែលទារកនៅក្នុងផ្ទៃ បានចាប់ទាញដៃគ្រូពេទ្យដូច្នេះ។

ជាមួយគ្នានេះដែរ ម្តាយរបស់កូនស្រីម្នាក់នេះ គឺជាអ្នកជំនាញខាងផ្នែកថតរូបម្នាក់ និងបានបើកជាស្ទូតយ៉ូថតរូបផងដែរ ចំនែកឯកូនស្រីរបស់គាត់ ត្រូវបានដាក់ឈ្មោះឲ្យថា Nevaeh។

នេះគឺជារូបថត របស់ទារកដែលបានចាប់ទាញដៃគ្រូពេទ្យ ដើម្បីព្យាយាមចេញពីផ្ទៃម្តាយ



ដោយ ៖ Bi

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]