សៀមរាបៈ រថយន្តលុច្សស៊ីស RX-300 ពណ៌ស្ក ពាក់ស្លាកលេខ សៀមរាប 2A-6128 មួយគ្រឿង បានផ្ទុះឆេះគ្រឿង ម៉ាស៊ីន ខណៈកំពុងបើកបរបង្កការភ្ញាក់ផ្អើលអស់មនុស្សម្នាធ្វើដំណើរតាមផ្លូវ នាំគ្នាចោមរោមមើល ធ្វើឲ្យកកស្ទះ ចរាចរណ៍អស់មួយសន្ទុះធំ នាវេលាម៉ោង ជាង ៩ ព្រឹកថ្ងៃសុក្រ ទី១៦ ខែមីនា ឆ្នាំ២០១២ ស្ថិតនៅ ផ្សារលើ ក្រុង-ខេត្តសៀមរាប។

ភ្លាមៗនោះ មានរថយន្តពន្លត់អគ្គិភ័យមួយគ្រឿង ចេញមកជួយអន្តរាគមន៍ បាញ់ពន្លត់ទៅវិញ តែគ្រឿងម៉ាស៊ីនរថយន្ត លុច្សស៊ីសមួយគ្រឿងនេះ រងការខូចខាត ស្ទើរតែទាំង ស្រុង តែមិនបណ្តាឲ្យនរណាម្នាក់ រងរបួសនោះទេ៕

ដោយៈ កែវ សុផាត

ផ្តល់សិទ្ធដោយ ដើមអម្ពិល

សូមប្រិយមិត្តជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]