(ផ្នំពេញ)៖ ខណៈមានការរិះគន់ជាច្រើន នៅលើបណ្ដាញសង្គមហ្វេសប៊ុក ទៅលើរូបភាពមួយសន្លឹក របស់តារាចម្រៀងកញ្ញា ទេព បូព្រឹក្ស ដែលរូបនាង បានស្លៀកឈុតហែលទឹក ទៅអង្គុយញ៉ាំអាហារ រួមជាមួយលោក G-devith ជាគូស្នេហ៍។ ប៉ុន្តែដោយសារមានការមិនពេញចិត្តពីមតិភាគច្រើន ធ្វើឲ្យតារាស្រីរូបនេះបាន សម្រេចចិត្តលុបរូបភាពនេះវិញ ពីបណ្ដាញសង្គមភ្លាមៗ។ បើទោះបីជាយ៉ាងនេះក្ដី ក៏នៅតែមានមនុស្សមួយចំនួន បែរជានៅតែបន្តបង្ហោះរូបរបស់នាង ភ្ជាប់ជាមួយសារដៀល រិះគន់កប់ៗមាត់ មិនឈប់ឈរ ដែលទង្វើនេះ ធ្វើឲ្យលោក ម៉ៃ សុគន្ធ ដែលជាតារាល្បី ពូកែខាងរិះគន់តារាគ្នាឯង ពីអ្វីដែលលោកមិនពេញចិត្ត រហូតជាប់ឈ្មោះថា តារាពូកែទើស ទ្រាំមិនបាន ស្រាប់តែចេញមុខ ប្រតិកម្មទៅលើ អ្នកដែលរិះគន់ លើកញ្ញា ទេព បូព្រឹក្ស តែម្ដង ដែលធ្វើឲ្យទស្សនិកជនភ្ញាក់ផ្អើលជាខ្លាំង ខណៈដែលនេះជាលើកទីមួយហើយ ដែលតារារូបនេះ មិនធ្វើការរិះគន់ តែបែរជាការពារទោវិញ។

ជាក់ស្ដែង លោក ម៉ៃ សុគន្ធ បានធ្វើការស៊ែររូបអ្នករិះគន់កញ្ញា ទេព បូព្រឹក្ស ប៉ុន្មានរូប រួមជាមួយនឹងសារសរសេរថា «ច្រណែនគេទេដឹង ចូលចិត្តណាស់អាវប្បធម៌ជាន់គេពន្លិច និងកេងចំនេញ។ ខុសទេបើគាត់ភិចនិច ជាជីវិតឯកជន ហើយនៅតំបន់អាងទឹកទៀត ចង់អោយគាត់ស្លៀកសារុងចោមពង់មែនលើសហើយលោកអ្នកភ្លាវ»។

យ៉ាងណាមិញ នេះជាលើកទីមួយហើយ ដែលតារាចម្រៀងពូកែទើស លោក ម៉ៃ សុគន្ធ ចេញមុខការពារ និងដាក់កប់ៗមាត់ទៅវិញ ដល់អ្នកដែលរិះគន់ តារាគ្នាឯងបែបនេះ ខណៈដែលសព្វមួយដង គេសង្កេតឃើញថា លោកតែងតែរិះគន់ មិនសំចៃមាត់ ទោលើតារារូបណា ដែលធ្វើអ្វី មិនសូវសមរម្យ ជាពិសេសនោះគឺរឿងស្លៀកសិចស៊ីតែម្ដង។

គួរបញ្ជាក់ថា តាមរយៈសារមួយនេះផងដែរ បានធ្វើឲ្យមហាជន មានភាពចម្លែកចិត្ត ជាខ្លាំងព្រោះជាលើកទី១ ហើយដែលតារាប្រុសរូបនេះ បញ្ចេញមតិគាំទ្រសិល្បករគ្នាឯង។ ជាពិសេសគឺអ្នកគាំទ្រកញ្ញា ទេព បូព្រឹក្ស បានបញ្ចេញអារម្មណ៍ពេញចិត្ត ពេញថ្លើមចំពោះសម្ដីរបស់លោក ម៉ៃ សុគន្ធ តែម្ដង៕

ម៉ៃ សុគន្ធ
ម៉ៃ សុគន្ធ
ដេវីត និង បូព្រឹក្ស

ប្រភព៖ khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ម៉ៃ សុគន្ធ